ប៉ូលិសថៃបានចាប់ខ្លួនអ្នកភ្នាល់ និងអ្នកកត់ការភ្នាល់បាល់ចំនួនប្រមាណ ៣ពាន់នាក់ នៅទូទាំងប្រទេស ក្នុងរយៈពេល ៤ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ World Cup បានចាប់ផ្ដើម។ ក្នុងនោះ មនុស្ស ២៥០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងក្រុងបាងកក។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ Chalermkiat Srivorkhan មេបញ្ជាការរងប៉ូលិសថៃ។
ប៉ូលិសថៃបញ្ជាក់ថា មានវេបសាយភ្នាល់បាល់ចំនួនជាង ១០ម៉ឺនត្រូវបានរកឃើញ ដែលក្នុងនោះ វេបសាយប្រមាណ ១០០ ជាត្រូវបានបើកប្រតិបត្តិការដោយជនជាតិថៃ។
ប៉ូលិសថៃបញ្ជាក់ទៀតថា ការភ្នាល់បាល់ World Cup បានរីកកាន់តែធំជាង ៤ឆ្នាំមុន ដោយសារតែមនុស្សកាន់តែមានភាពងាយស្រួលក្នុងការចូលដំណើរការទៅក្នុងវេបសាយភ្នាល់ល្បែង តាមរយៈទូរសព្ទ៕
No comments:
Post a Comment