PropellerAds
ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី១៨ មិថុនា​ម្សិលមិញ បានគំរាមដំឡើង​ពន្ធ​នាំ​ចូល​ចំនួន ១០​% ទៅ​លើ​ទំនិញ​ចិន​បន្ថែម​ទៀត ដែល​មាន​តម្លៃប្រមាណ ២០០ ពាន់​លាន​ដុល្លារ។

លោក​ ដូណាល់ ត្រាំ ថ្លែង​នាពេល​កន្លងមក
លោក ត្រាំ បាន​បញ្ជាក់​ថា លោកនឹង​ចាត់​វិធានការ​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ការ​វាយ​បក​របស់​ទីក្រុង​ប៉េកាំង ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ​នាំចូល​របស់​សហរដ្ឋអាមេរិក។
«ចំណាត់​ការបន្ថែម​ទៀត នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ជំរុញ​ឲ្យ​ចិន ផ្លាស់​ប្ដូរ​ទម្លាប់​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន​ ដោយបើក​ទីផ្សារ​ទទួល​យក​ទំនិញ​របស់​សហរដ្ឋអាមេរិក ព្រម​ទាំង​ទទួល​យក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​មាន​តុល្យការជាង​នេះ​ជាមួយ​សហរដ្ឋអាមេរិក»។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​សេចក្ដីថ្លែងការណ៍​។
លោក ត្រាំ បាន​ពន្យល់​ទៀត​ថា «ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ត្រូវ​តែ​មាន​ភាព​ស្មើគ្នា​ជាង​នេះ»។ លោក បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រធានាធិបតីចិន លោក​ស៊ី ជិនភីង។ យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ។ ប៉ុន្តែ​សហរដ្ឋអាមេរិក មិន​ព្រម​ឲ្យ​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេង​ទៀត​ កេញ​ចំណេញ​លើ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បន្ត​ទៀត​ជា​ដាច់​ខាត។»

លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន ទទួល​ស្វាគមន៍​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក អំឡុង​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង នា​ពេល​កន្លង​មក
គួរ​រម្លឹក​ថា ប្រធានាធិបតី​អាមេរិក លោក ​ដូណាល់ ត្រាំ កាល​ថ្ងៃ​ទី ១៤ មិថុនា​កន្លងទៅ បាន​សម្រេច​យល់​ព្រម​លើ​ការកំណត់​ពន្ធ​នាំ​ចូល ២៥%​ លើ​ទំនិញ​ចិន​ ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៥០ពាន់​លាន​ដុល្លារ ក្នុង​នោះ​​ភាគ​ច្រើន ជាផលិតផល​បច្ចេកវិទ្យា ដែល​មហាយក្ស​ចិន​ ឈាន​មុខ​ជាង​គេ។
ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ មហាយក្សចិន​ ​កាល​ពី​ថ្ងៃទី១៥ មិថុនា​កន្លងទៅ បាន​សម្រេច​កំណត់​ពន្ធ​បន្ថែម​ចំនួន ២៥% លើ​ទំនិញ ៦៥៩​មុខ​របស់​សហអាមេរិក ដែល​មាន​ទំហំ​ទឹកប្រាក់ ៥០​ពាន់​លាន​ដុល្លារ ក្នុង​នោះ ទំនិញ ៥៤៥​មុខ ដែល​មាន​ទំហំ​ទឹកប្រាក់ ៣៤​ពាន់​លាន​ដុល្លារ ជា​ផលិតផល​កសិកម្ម៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

ដូណាល់ ត្រាំ គំរាមដំឡើងពន្ធលើ​ទំនិញចិន ២០០​ពាន់​លាន​ដុល្លារ​បន្ថែមទៀត

No comments:

Post a Comment