PropellerAds
ក្រសួង​សុខាភិបាល​វៀតណាម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​ជ្រូក (H1N1) ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ កាលពីពេល​ថ្មីៗ​ ដោយ​អ្នក​ជំងឺ ១៦​នាក់​ត្រូវ​បាន​ធ្វើ​តេស្ដ និង​រក​ឃើញ​ថា មាន​វីរុស​ផ្ដាសាយ​ជ្រូក (H1N1) កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។
គ្រូពេទ្យ កំពុង​ពិនិត្យអ្នកជំងឺ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ (រូបភាព៖ Vietnam News)
ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្ដាសាយ​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ២០១៨ លើ​ស្ត្រី​ម្នាក់​ដែល​នៅ​ក្នុង​ខេត្ត Tien Giang ដែល​នៅ​តាម​ដង​ទន្លេ​មេគង្គ។ នៅ​ថ្ងៃ​ដដែល​នេះ មនុស្ស​សរុប ២៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​មាន​អាការៈ​គ្រុន​ក្ដៅ និង​ឈឺ​រាងកាយ។
ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​វៀតណាម​បាន​ណែនាំ​ឲ្យ​ប្រជាជន​យក​ចិត្ត​ទុក​ដាក់​លើ​អនាម័យ​ផ្ទាល់ខ្លួន លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ពាក់​ម៉ាស់ រួម​ជាមួយ​នឹង​ការ​សម្អាត​ជុំវិញ​លំនៅឋាន និង​កន្លែង​ធ្វើការ​ផង​ដែរ៕
ប្រភព៖ Vietnam News ប្រែ​សម្រួល៖ វាសនា

ជំងឺ​ផ្ដាសាយ​ជ្រូក (H1N1) កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម

No comments:

Post a Comment