PropellerAds
លោក Ben Lecomte បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ហែល​ទឹក ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន ទោះបីជា​អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ​ផ្សេងៗ ដូចជា ត្រី​ឆ្លាម​ បណ្ដុំ​សំរាម​អណ្ដែត​លើទឹក​ដែល​មាន​ទំហំ​ស្មើ​រដ្ឋ​តិច​សាស និង​រលក​ធំៗ​ក៏ដោយ​។
លោក Ben Lecomte (រូបថត៖ seeker)
លោក Lecomte នឹង​ហែល​ក្នុង​ចម្ងាយ​ប្រហែល ៩ពាន់​គីឡូម៉ែត្រ ចាប់ពី​ប្រទេស​ជប៉ុន រហូតដល់​សហរដ្ឋ​អាមេរិក ដើម្បី​ក្លាយ​ជា​អ្នក​ហែលទឹក​ទី​មួយ​ក្នុង​លោក ដែល​ហែល​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ការ​ហែល​ទឹក​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ប្រើប្រាស់​ពេល​លើស​ពី ៦​ខែ។
បេសកកម្ម​របស់​បុរស​ដែល​មាន​ដើម​កំណើត​នៅ​បារាំង និងបច្ចុប្បន្ន​កំពុង​រស់នៅ​អាមេរិក​​ខាងលើ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ផ្សងព្រេង និង​ជា​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​ការ​បំពុល​ទឹក​សមុទ្រ​។ ​លោក Lecomte មាន​គ្នា ៨នាក់​ផ្សេង​ទៀត តាម​អម​ដំណើរ​ដោយ​ទូក​១គ្រឿង​ផង​ដែរ​។
Lecomte វ័យ​៥១ឆ្នាំ នឹង​ចាប់ផ្ដើម​ហែល​ទឹក​ផ្សង​ព្រេង​ចាប់ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​រៀបចំ​គម្រោង​អស់​រយៈពេល ៧​ឆ្នាំ។ លោក​នឹង​ហែល​ទឹក ៨​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​ឈប់​សម្រាក ដើម្បី​ទទួល​ទាន​អាហារ និង​គេង​នៅ​លើ​ទូក​។ ឧបករណ៍​ដែល​លោក​ប្រើប្រាស់ជាប់ខ្លួន មាន​ឈុតហែលទឹក បំពង់​សម្រាប់​ដកដង្ហើម​ និង​ស្បែក​ជើង​ហែលទឹក។
លោក Lecomte ធ្លាប់​ហែល​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច ពី​សហរដ្ឋ​អាមេរិក ទៅ​កាន់​ប្រទេស​បារាំង ដោយ​ចាប់ផ្ដើម​ពី​១៦ កក្កដា ដល់​ថ្ងៃ​ទី២៥ កញ្ញា ឆ្នាំ​២៩៩៨​
សូម​បញ្ជាក់​ថា លោក Lecomte ធ្លាប់​ហែល​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច ពី​សហរដ្ឋ​អាមេរិក ទៅ​កាន់​ប្រទេស​បារាំង ដោយ​ចាប់ផ្ដើម​ពី​១៦ កក្កដា ដល់​ថ្ងៃ​ទី២៥ កញ្ញា ឆ្នាំ​១៩៩៨​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

បុរស​ម្នាក់ នឹង​បង្កើត​កំណត់ត្រា​ថ្មី ដោយ​ហែលទឹក​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក

No comments:

Post a Comment