PropellerAds
អស់​រយៈ​ពេល ៦​ថ្ងៃ​មក​ហើយ ក្មេង​ៗ​១៣នាក់​រួម​ជាមួយ​គ្រូ​បង្វឹក​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​រូង​ភ្នំ​ក្នុង​ខេត្ត​ឈៀងរ៉ៃ​នៅ​តែ​រក​មិន​ទាន់​ឃើញ ខណៈ​ដែល​ឪពុក​ម្ដាយ​និង​សាច់​ញាតិ​​ធ្វើ​ពិធី​បួង​សួង​បន់ស្រន់​នៅ​មុខ​រូប​សំណាក់​​ព្រះ​ម៉ែ​នាង​ដេក សុំ​ឲ្យ​ជួយ​បង្ហាញ​ខ្លួន​ពួក​គេ​មក​វិញ។

រូបសំណាក់​ព្រះម៉ែ​នេះ ត្រូវ​គេ​ជឿ​ថា​មាន​វិញ្ញាណ​ដែល​នៅ​តាម​ថែ​រក្សា​រូង​ភ្នំ​នេះ​ទាំង​មូល។ យោង​តាម​រឿង​ព្រេង​និទាន​ថៃ​ដក​ស្រង់​ដោយ​កាសែត Khaosod ឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​រូង​ភ្នំ​នេះ​ថា ដំបូង​ឡើយ​ព្រះម៉ែ គឺ​ជា​ម្ចាស់​ក្សត្រី​ដ៏​ស្រស់​ស្អាត​មួយ​អង្គ​ដែល​បាន​លង់​ស្រលាញ់​បុរស​ជា​រាស្ត្រ​សាមញ្ញ​ម្នាក់​រហូត​ដល់​មាន​ផ្ទៃ​ពោះ។
ដោយ​ដឹង​ថា​ក្ដី​ស្រលាញ់​នេះ​មិន​អាច​ទៅ​រួច ព្រះ​នាង​និង​បុរស​រូប​នោះ​បាន​ពង្រត់​គ្នា​រហូត​គេច​ខ្លួន​មក​ដល់​រូងភ្នំ​នេះ​។ ប៉ុន្តែ​នៅ​ពេល​ដែល​បុរស​ជា​ប្ដី​ចេញ​ទៅ​រក​អាហារ ក៏​ស្រាប់​តែ​ត្រូវ​ព្រះ​បិតា​របស់​ព្រះ​នាង​ចាប់​បាន និង​សម្លាប់​ចោល​តែ​ម្ដង។ ដោយ​ទ្រាំ​នឹង​ក្ដី​ឈឺ​ចាប់​មិន​បាន ព្រះ​នាង​ក៏​សម្រេច​ចាក់​សម្លាប់​ខ្លួន​រួច​ហូរ​ឈាម​រហូត​ដល់​ស្លាប់​ក្នុង​រូង​នេះ​តែ​ម្ដង។ ក្រោយ​មក​ទៀត ឈាម​របស់​ព្រះ​នាង​ក៏​បាន​ក្លាយ​ជា​ទឹក​ហូរ​កាត់​រូង​ភ្នំ ចំណែក​ឯ​ខ្លួន​ប្រាណ​របស់​ព្រះ​នាង​បាន​ក្លាយ​ទៅ​ជា​ភ្នំ​ដែល​ព័ទ្ធ​ជុំវិញ​រូង​នេះ ដែល​មើល​ទៅ​ដូច​ជា​រូប​រាង​ស្ត្រី​កំពុង​ដេក​យ៉ាង​អញ្ចឹង។
រយៈ​កាល​ក្រោយ​ៗ​មក​ទៀត ប្រជាជន​ក្នុង​តំបន់​ចាប់​ផ្ដើម​ជឿ​ថា​ព្រលឹង​របស់​ព្រះ​នាង​គឺ​ជា​អ្នក​ឃុំ​គ្រង និង​ថែ​រក្សា​រូង​ភ្នំ​នេះ ហើយ​ពួកគេ​គិត​ថា​ប្រហែល​ជា​ក្មេង​ៗ​ទាំង​នោះ​ធ្វើ​មិន​គប្បី​ចំពោះ​ព្រះ​នាង​ទើប​បណ្ដាល​ឲ្យ​បាត់​ខ្លួន​ដូចនេះ។ ហេតុ​នេះ​ហើយ ទើប​ពួក​គេ​នាំ​គ្នា​ធ្វើ​ពិធី​បួង​សួង​​សុំ​ឲ្យ​ព្រះ​នាង​បង្ហាញ​ក្មេង​ៗ​នោះ​មក​វិញ៕
ចុចអាន ៖
ប្រភព៖ Khaosod English   ប្រែសម្រួល ៖ រ័ត្ន

មកដឹង ប្រវត្តិគួរឲ្យខ្លាចនៃរូងភ្នំថាំហ្លួង នាំឱ្យមនុស្សទាំង១៣នាក់បាត់ខ្លួន ឃុំគ្រងរក្សាដោយព្រះម៉ែនាងដេក

No comments:

Post a Comment