PropellerAds
អាជ្ញាធររាជធានី​ភ្នំពេញ គ្រោងនឹងសាងសង់ចំណតរថយន្ត​ក្រោមដី នៅក្រោម​សួនច្បារ មិត្តភាព កម្ពុជា-ថៃ ដែលស្ថិត​នៅមុខស្ថានទូត​អាមេរិក ខាងលិច​វត្តភ្នំ។ គម្រោង​សាងសង់​ចំណត​រថយន្ត​ក្រោមដី​នេះ ត្រូវ​បានប្រកាស​ក្នុងជំនួបសម្តែងការគួរសម រវាងលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងលោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូត​ថៃ ប្រចាំកម្ពុជា នាព្រឹក​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលា​រាជធានីភ្នំពេញ។

លោក ឃួង ស្រេង (ស្ដាំ) អភិបាល​រាជធានី​ភ្នំពេញ និង​លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូត​ថៃ ប្រចាំកម្ពុជា ក្នុងជំនួប​ថ្ងៃ​២៨ មិថុនា​នេះ (រូបភាព៖ រដ្ឋបាលរាជធានី​ភ្នំពេញ)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោយការស្ថាបនា​ចំណតរថយន្តក្រោមដីថ្មីនេះ អាជ្ញាធររាជធានីភ្នំពេញ សហការ​ជាមួយ​ស្ថានទូត​ថៃ នឹងស្ថាបនា​សួនច្បារ​ឡើងវិញ ដោយរក្សា​ទ្រង់ទ្រាយដើម ហើយមាន​ការមើលថែ​ពីក្រុមអ្នកបច្ចេកទេស​មកពីប្រទេស​ថៃ។
សួនមិត្តភាព កម្ពុជា-ថៃ ក្នុង​ថ្ងៃ​សម្ពោធ​ ៧ កញ្ញា ២០១៧ (រូបភាព៖ ទីភ្នាក់ងារ​សារព័ត៌មានកម្ពុជា AKP)។ ចំណត​រថយន្ត​ក្រោមដី នឹង​ត្រូវ​សាងសង់​នៅ​ក្រោម​សួនច្បារ​នេះ
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់​ទៀត​ថា គម្រោងសាងសង់​ចំណត​រថយន្តក្រោម​ដី មិន​ប៉ះពាល់ដល់​ដើមឈើ ដែល​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា និងថៃ ដាំរួមគ្នា​នោះទេ ដោយសារ​តែដើមឈើ​ទាំងនោះ ស្ថិត​នៅលើ​សួនច្បារ​ប៉ែកខាងលិច រីឯចំណតក្រោម​ដី នឹងត្រូវធ្វើ​នៅប៉ែក​ខាងកើត ទល់មុខ​​ស្ថានទូត​អាមេរិក ប្រចាំកម្ពុជា។
នាយករដ្ឋមន្រ្ដី​ថៃ ប្រាយុទ្ធ ច័ន្ទអូចា និងភរិយា ស្រោច​ទឹក​ដើម​ឈើរ​ដែល​ដាំ​រួមគ្នា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្ងៃ​ទី៧ កក្កដា ២០១៧។ គម្រោង​ចំណត​រថយន្ត​ក្រោមដី​ មិន​ប៉ះពាល់​ដល់​ដើមឈើ​នេះទេ
លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានបញ្ជាក់​ថា ដោយសារ​តែតម្រូវការជាក់ស្តែង​របស់រាជធានី​ភ្នំពេញ ដែលខ្វះ​ចំណត​រថយន្ត ភាគីថៃ​មិនមានអ្វី​ជំទាស់នឹង​គម្រោង​សាងសង់ចំណត​រថយន្តក្រោម​ដីនោះ​ឡើយ។ លោក បានស្នើ​ឲ្យ​អ្នកជំនាញ រួមគ្នាសិក្សា​​ឲ្យ​បានល្អិនល្អន់ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់សួនមិត្តភាពកម្ពុជា-ថៃ។
សួន​មិត្តភាព កម្ពុជា-ថៃ ត្រូវបានសម្ពោធជាផ្លូវ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានវត្តមាន​សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា។ សួនច្បារនេះ ស្ថិតនៅខាងលិច​វត្តភ្នំ មានប្រវែងជាង ៤៥០ ម៉ែត្រ ទទឹង ៣១ម៉ែត្រ លាតសន្ធឹងពីមុខស្ថានទូត​អាមេរិក ដល់មុខ​សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មេដឹកនាំ​កម្ពុជា-ថៃ ក្នុង​ថ្ងៃ​សម្ពោធ​សួនមិត្តភាព កម្ពុជា-ថៃ ថ្ងៃ​៧ កញ្ញា ២០១៧
សូម​បញ្ជាក់ដែរថា អាជ្ញាធររាជធានីភ្នំពេញ ទើបតែសាងសង់រួចរាល់នូវចំណតក្រោមដី ស្ថិតនៅក្រោមសួនច្បារផ្សារចាស់ ដែលនៅមុខស្ថានីយរថភ្លើង ចន្លោះ​ពីអគារ​ខ្ពស់វឌ្ឍនៈ និងអគារកាណាឌីយ៉ា។ ចំណត​រថយន្តក្រោម​ដីនោះ មិនទាន់​សម្ពោធ​បើកឲ្យ​ដំណើរការ​ជាផ្លូវការនៅ​ឡើយ​ទេ៕​

អត្ថបទ៖ លីហៀង

ចំណតរថយន្តក្រោមដី នឹងត្រូវសាងសង់​នៅពីក្រោម​សួនច្បារ​​មួយ​កន្លែង​នៅ​ភ្នំពេញ

No comments:

Post a Comment