នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បាននិយាយកាលពីថ្ងៃទី១៩ មិថុនាម្សិលមិញថា ទោសប្រហារជីវិត គឺត្រូវការចាំបាច់សម្រាប់រក្សាសន្តិភាពជាតិ និងទប់ទល់ទៅនឹងឧក្រិដ្ឋកម្មដ៏ឃោរឃៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតBangkokpost កាលពីថ្ងៃទី១៩ មិថុនាម្សិលមិញ។
ការលើកឡើងរបស់លោកប្រាយុទ្ធ គឺឆ្លើយតបទៅនឹងការរិះគន់លើការប្រហារជីវិតឃាតករម្នាក់កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។
លោក ប្រាយុទ្ធ បានបន្តទៀតថា «ទោសប្រហារជីវិតនេះ គឺជារឿងចាំបាច់មួយសម្រាប់ប្រទេសយើង ហើយប្រជាជនចង់បានវា»។
គួររម្លឹកថា ឃាតករឈ្មោះ Theerasak Longji ត្រូវបានអាជ្ញាធរថៃប្រហារជីវិតដោយចាក់ថ្នាំពុលសម្លាប់កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។ នេះជាមនុស្សទី៧ហើយ ដែលត្រូវបានប្រហារជីវិត ចាប់តាំងពីច្បាប់នេះចូលជាធរមាន៕
អត្ថបទទាក់ទង៖ ISIS គំរាមសម្លាប់ Messi នៅ World Cup
No comments:
Post a Comment