ក្បាច់រាំទ្រេតទៅមុខក្នុងបទ "Smooth Criminal” របស់អតីតតារាចម្រៀង Michael Jackson គឺនៅតែជាចម្ងល់របស់អ្នកគាំទ្រ ថាលោកមានវិធីអ្វីទើបអាចឈរទ្រេតទៅមុខបានដោយមិនដួលបែបនេះ ប៉ុន្តែឥឡូវនេះ ចម្ងល់ទាំងនេះត្រូវបានអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញវិធីសាស្ត្រនៃក្បាច់រាំរបស់អតីតតារាចម្រៀងរូបនេះហើយ។
អស់រយៈពេលជាង ៣០ឆ្នាំ នៅទីបំផុត ក្រុមអ្នកជំនាញទាំងនោះបានរកឃើញទ្រឹស្ដី។ ពួកគេបានប្រាប់កាសែតមួយថា ក្បាច់រាំរបស់អតីតតារាចម្រៀង Michael Jackson អាចធ្វើឡើងទៅបានដោយសារមានជំនួយពីស្បែកជើងដែលមានការច្នៃជាពិសេស។ ស្បែកជើងនោះដែរ ត្រូវគេខួងប្រហោងរាងត្រីកោណមួយនៅត្រង់កែងស្បែកជើង ហើយអាចនឹងឆក់ជាប់ជាមួយនឹងលោហធាតុដែកម៉្យាងដែលគេបានរៀបចំឡើងរួចជាស្រេចនៅលើឆាកប្រគំតន្ត្រីនៅត្រង់កន្លែងណាមួយ។
លោហធាតុដែកនោះដែរ អាចឲ្យតារាចម្រៀងរូបនេះទម្រេតខ្លួនបាន ៤៥ ដឺក្រេ ដោយមិនអាចដួលបានឡើយ។
គួរបញ្ជាក់ដែរថា ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកគាំទ្រមួយចំនួនរបស់អតីតតារាចម្រៀងរូបនេះ បានព្យាយាមចម្លងស្ទិលរាំរបស់លោក ប៉ុន្តែមិនអាចធ្វើទៅបាន ហើយថែមទាំងបង្កឲ្យពួកគេមានរបួសទៀតផង៕
ទស្សនាវីដេអូបទចម្រៀងខាងក្រោម៖
No comments:
Post a Comment