យ៉ាងតិចណាស់ មានមនុស្សប្រហែល ១.៨ ពាន់លាននាក់ ដែលបាន Log in ចូលទៅក្នុងគណនី Youtube ស្មើនឹង ១.៨ ពាន់លានដងនៃចំនួនការទស្សនាវីដេអូនានារៀងរាល់ខែ ដែលនេះមិនរាប់បញ្ចូលអ្នកដែលមិនបាន Log in ដោយគ្រាន់តែចុចចូលមើលផ្ទាល់ផង។
លោកស្រី Susan Wojcicki បានថ្លែងនៅមុខអ្នកផ្សាយពាណិជ្ជកម្មទាំងឡាយនាកម្មវិធី Newfront ថា៖ "ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ គឺពិតជាសំខាន់ណាស់សម្រាប់ខ្ញុំនិងអ្នករាល់គ្នានៅ Youtube។ យ៉ាងណាមិញ វាគ្មានសៀវភៅណាកំណត់ថា Open Platform ដូចជាយើងត្រូវដំណើរការនៅក្នុងទំហំធំប៉ុណ្ណានោះទេ។ អ្វីដែលសំខាន់នោះគឺយើងដើរតាមគន្លងដែលត្រឹមត្រូវឯណោះវិញទេ" ។
Youtube បានចំណាយពេលជាងមួយឆ្នាំ ក្នុងភាពរកាំរកូសជាមួយអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកបង្ហោះវីដេអូចូលក្នុង Platform ពីសេរីភាពក្នុងការច្នៃប្រឌិត។ ឧទាហរណ៍ដូចជាឆ្នាំមុន អ្នកប្រើប្រាស់បានបញ្ចេញការខឹងសម្បារចំពោះពាណិជ្ជកម្មទាំងឡាយ ដែលដាក់ផ្សាយនៅលើវីដេអូមិនល្អនានា ជាហេតុធ្វើឲ្យ youtube ត្រូវលុបចោលវីដេអូជាង ១៥០ ០០០ ចោល។
ជារៀងរាល់នាទី មានវីដេអូប្រហែលជា ៤០០ ម៉ោង ត្រូវបានបង្ហោះចូលក្នុង Youtube ជាហេតុធ្វើឲ្យ Platform នេះពិបាកនឹងគ្រប់គ្រងមាតិកាដោយសារមានអ្នកប្រើប្រាស់ និងអ្នកបង្ហោះវីដេអូច្រើនលើសលប់។ ហេតុផលនេះទើបធ្វើឲ្យ Youtube នៅតែជាកន្លែងពេញនិយមសម្រាប់អ្នកផ្សាយពាណិជ្ជកម្មនានា៕
ចុចអាន៖
No comments:
Post a Comment