សាលាបឋមសិក្សាមួយឈ្មោះថា វត្តបូព៌ ស្ថិតនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសាលាដែលមានសណ្ដាប់ធ្នាប់ និងវិន័យល្អជាងគេមួយក្នុងក្របខ័ណ្ឌនៅប្រទេសកម្ពុជា។ សាលានេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសថៃ ចុះទៅថតផ្ទាល់ ពីទិដ្ឋភាពនៅក្នុងសាលាទាំងស្រុង ដោយផ្ដោតគុណភាពអប់រំ វិន័យ និងការអនុវត្តរបស់សិស្សស្ដែងពីទង្វើ និងរស់នៅនៅក្នុងសង្គម។
លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់ប្រាប់ក្រុមការងារ Sabayកន្លងមកថា ថៃជាប្រទេសដែលមានការរីកចម្រើនជាងកម្ពុជា ក៏ប៉ុន្ដែគេបានបញ្ជូនក្រុមគ្រូបង្រៀនមកស្វែងយល់ពីវិស័យអប់រំនៅកម្ពុជា ដោយយោងទៅលើកត្តាសំខាន់ចំនួន៣៖
- ទី១ គេចង់យល់ស៊ីជម្រៅពីប្រព័ន្ធអប់រំរបស់កម្ពុជា
- ទី២ គេមកធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ព្រោះគេតែងល្បីថាសាលានេះមានកម្រិតល្អថ្នាក់ជាតិ
- ទី៣ គេមកស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលាផ្ទាល់តែម្ដង។
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment