ស្ដេចដើរម៉ូដកំពុងតែល្បីល្បាញនៅប្រទេស ហ្វីលីពិន នាពេលបច្ចុប្បន្ននេះ Sinon Loresca នឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះហើយ។
បើតាមទំព័រហ្វេសប៊ុក Sinon Loresca បានបង្ហោះមុននេះបន្តិចឲ្យដឹងថា លោកនឹងមកដល់ប្រទេសកម្ពុជាថ្ងៃស្អែកនេះ វេលាម៉ោង ៦:៣០ នាទីល្ងាច ដោយស្នាក់នៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ ២២ ខែ ឧសភា ឆ្នាំ២០១៨។
ស្ដេចដើរម៉ូដហ្វីលីពីនរូបនេះទទួលបានភាពល្បីល្បាញមុនដំបូង តាមរយៈបង្ហាញខ្លួនជាមួយសាច់ដុំ ស្ថិតក្នុងសម្លៀកបំពាក់ អមជាមួយស្បែកជើងកែងចោទដើរកាច់រាងជូនមហាជនទស្សនា ខុសប្លែកពីតារាបង្ហាញម៉ូដប្រុសដទៃទៀតទើបធ្វើឲ្យរូបគេមានកេរ្តិ៍ល្បីល្បាញដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ ឆុង ស៊ីណាន
No comments:
Post a Comment