PropellerAds
ករណី​អ្នក​ភូមិ​ពុល​ស្លាប់​ ចំនួន ១៣នាក់ នៅខេត្ត​ក្រចេះ កាលពី​ដើម​ខែឧសភា​កន្លងទៅ ត្រូវ​បាន​រកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​អ្នក​ជីក​រ៉ែមាស ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តាម​ដង​ព្រែក​ទេរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅ​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ។
លោករដ្ឋមន្រ្ដី បាន​បន្ថែមថា ក្នុងអំឡុងពេលចុះតាមដានក្រោយផ្ទុះករណីពុលស្លាប់ មន្ត្រីរបស់ក្រសួង បានរកឃើញថា ក្រុម​អ្នកជីករ៉ែមាស​​ទាំង​នោះ បាន​ប្រើប្រាស់សារធាតុគីមីដែល​មាន​ភាព​ពុល​ខ្លាំង ដើម្បី​លាងសម្អាតមាស។ លោក​ថា ក្រសួងបានបញ្ជូនសំណាករកឃើញ ទៅកាន់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីត្រួតពិនិត្យ មុននឹង​ចាត់​វិធានការណ៍​តាមផ្លូវច្បាប់​ទៅលើ​អាជីវកម្មរ៉ែមាស​នោះ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
គួរ​រំលឹក​ផងដែរថា ករណី​ពុល​នេះ កើត​ឡើង​នៅភូមិ​ចំនួន៤ ក្នុង​ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយ​អ្នក​ភូមិ​ជា​ច្រើន មាន​រោគ​សញ្ញា ឈឺពោះ ក្អួត​ចង្អោរ ឈឺក អស់​កម្លាំង ទន់ដៃ​ទន់ជើង វិលមុខ និង​ថប់​ដង្ហើម។ រហូត​ដល់​​​ថ្ងៃទី៧ ឧសភា ចំនួនអ្នកស្លាប់ដោយសារករណី​ពុល បាន​កើនឡើងដល់ ១៣នាក់ និង​ជា​ច្រើន​នាក់ទៀត ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ។
ឆ្លើយតបទៅនឹងសភាពការណ៍នោះ ក្រសួងសុខាភិបាលបានដាក់​ចេញនូវវិធានការចំនួន ៣ ទី១ បញ្ឈប់ការបិត និងលក់ស្រាសក្នុងមូលដ្ឋាន ទី២ ហាម​ប្រជាជនក្នុងភូមិ កុំឲ្យប្រើប្រាស់ទឹកអូរ ក្នុងតំបន់សង្ស័យ និងជួយផ្គត់ផ្គង់ទឹកស្អាត ដោយឥតគិតថ្លៃជូនពលរដ្ឋ និងទី៣ អប់រំអនាម័យរស់នៅ និងហូបស្អាតដល់ប្រជាជនក្នុងភូមិ៕
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។
ក្រុម​គ្រូពេទ្យ កំពុង​ជួយ​សង្រ្គោះ​អ្នក​ភូមិ​​ដែល​ពុល​ទឹក​ព្រែក
ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ

ព័ត៌មាន​បន្ថែម៖ ករណី​​​ពុល​ស្លាប់​​នៅ​ខេត្ត​ក្រចេះ ជាប់ទាក់ទង​នឹង​អាជីវកម្ម​ជីក​រ៉ែមាស

No comments:

Post a Comment