PropellerAds
ករណី​ជម្លោះ​ផ្ទុះ​នៅ​លើ​ដងផ្លូវ​នៅ​ម្ដុំ​អូឡាំពិក រហូត​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ស្ត្រី​អ្នក​ដំណើរ​ម្នាក់​ផ្ទុះ​ពេញ​ហ្វេសប៊ុក​ព្រលប់​នេះ​នោះ ឥឡូវ​មាន​ដំណឹង​ថា ឯកឧត្ដម ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មន្ត្រី​នគរបាល​រូប​នេះ។

ព័ត៌មាន​នេះ ត្រូវ​បាន​បញ្ចេញ​ដោយ​ម្ចាស់​គណនី​មួយ​មាន​ឈ្មោះ Chenda Maxis Aktel ព្រលប់​នេះ។ ក្រៅ​ពី​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស គណនី​មួយ​នេះ នៅ​បាន​ឲ្យ​ដឹង​ថា ឯកឧត្ដម ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ទៅ​ដល់​ស្ត្រី​រងគ្រោះ និង​ក្រុម​គ្រួសារ​ផង។
ទោះ​ជា​បែប​នេះ​ក្ដី នៅ​មិន​ទាន់​ដឹង​ថា ព័ត៌មាន​បញ្ចេញ​ដោយ​គណនី​ហ្វេសប៊ុក​ខាង​លើ អាច​យក​ជា​ការ​បាន​កម្រិត​ណា​នៅ​ឡើយ ខណៈ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ទំព័រ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ មិន​មាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ករណី​នេះ​ទេ គិត​ត្រឹម​ម៉ោង ៧ និង៥៥នាទី​យប់​ថ្ងៃ​ទី ២១ ឧសភា ២០១៨​នេះ។
ក្រៅ​ពី​នេះ ឯកឧត្ដម​ស្នង​ការ ជួន សុវណ្ណ ដែល​ក្រុម​ការងារ​បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​សុំ​ការ​អធិប្បាយ​លើ​ករណី​នេះ​តាំង​ពី​រសៀល រហូត​មក​ដល់​វេលា​នេះ នៅ​តែ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

ឯកឧត្តម ជួន សុវណ្ណ បញ្ជា​ឲ្យ​ចាប់​មន្ត្រី​នគរបាល​ដែល​ទះ​កំផ្លៀង​ស្ត្រី​អ្នក​ដំណើរ?

No comments:

Post a Comment