ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal នឹងធ្វើការប្រកាសអ្នកស្នងតំណែងរបស់លោក Arsene Wenger ដែលបានចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ស្របពេលដែលសារព័ត៌មាន ESPN FC បានរាយការណ៍ថា Arsenal បានជ្រើសរើសលោក Unai Emery អ្នកចាត់ការក្លឹបបាល់ទាត់ PSG មកពីប្រទេសបារាំង។
ការប្រកាសជាផ្លូវការ ត្រូវបានចុះផ្សាយថា នឹងធ្វើឡើងនៅថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។ ការទៅដល់របស់លោក Emery មានន័យថា ក្លឹបកាំភ្លើងធំបានបោះបង់ការចង់បានលោក Mikel Arteta ជំនួយការរបស់អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola ។
ESPN FC បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលរបស់ Arsenal បានជួបប្រជុំកាលពីសប្ដាហ៍មុន បន្ទាប់ពីអ្នកចាត់ការវ័យ៤៦ឆ្នាំរបស់ក្លឹប PSG បានសម្រេចចែកផ្លូវពីក្លឹបបារាំងមួយនេះ នៅចុងរដូវកាល។
នៅ PSG លោក Emery បានជួយឲ្យក្លឹបនេះឈ្នះពានរង្វាន់លីគគំពូលបារាំង រដូវកាល២០១៧-១៨ ប៉ុន្តែម្ចាស់ក្លឹបជនជាតិកាតា បានសម្រេចចិត្តស្វែងរកអ្នកថ្មីមកជំនួសលោក ដែលគេជឿថាជាអ្នកចាត់ការមកពីក្លឹប Borussia Dortmund លោក Thomas Tuchel ៕
អត្ថបទ៖ លាភ.
No comments:
Post a Comment