PropellerAds
នៅ​ខែ​មិថុនា ឆ្នាំ២០១៨​ខាងមុខ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹង​បញ្ជូន​ស្ត្រី​ខ្មែរ ដែល​ជា​ពល​ការិនី ទៅ​ធ្វើ​ការ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើង​វិញ។ ពល​ការិនី​កម្ពុជា​ទាំងនោះ មាន​ប្រមាណ ៣០០​នាក់។
កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ធនធាន​មនុស្ស​របស់​ប្រទេស​ម៉ាឡេស៊ី បាន​ចុះ​កិច្ច​ព្រមព្រៀង ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន និង​ទទួល​ពល​ការិនី ដែល​តម្រូវ​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​កិច្ច​ការ​ពារ​ស្ត្រី​ខ្មែរ​ទាំងនោះ​។ តាម​រយៈ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ ស្ត្រី​ខ្មែរ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​មាន​ចំនួន ៥​ម៉ឺននាក់ ក្នុង​មួយ​ឆ្នាំ​។
ពលការិនី ដែលត្រូវបានបញ្ជូន​ទៅ​បម្រើការ​នៅ​ហុងកុង កាលពីចុងឆ្នាំ២០១៧ កំពុង​ថតរូបសែលហ្វី
សូម​រំឭក​ថា កម្ពុជា បាន​សម្រេច​ផ្អាក មិន​បញ្ជូន​ស្ត្រី​បម្រើ​តាម​ផ្ទះ ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​តុលា ឆ្នាំ​២០១១ បន្ទាប់ពី​មាន​ករណី​រំលោភ​បំពាន រហូត​បណ្តាល​ឲ្យ​ស្ត្រី​ខ្មែរ ស្លាប់​ជា​ច្រើន​នាក់ ក្នុង​ពេល​បំពេញ​ការងារ​នៅ​ទីនោះ​។
ការ​បញ្ជូន​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី បាន​ចាប់​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩៨ នៅ​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ក្នុង​ខែ​តុលា ឆ្នាំ​១៩៩៦។ ចាប់ពី​ពេល​នោះ​មក ចំនួន​ពលករ ដែល​ស្ទើរតែ​ទាំងអស់ ជា​ស្ត្រី ត្រូវ​បាន​ក្រុមហ៊ុន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។
រហូត​មក​ដល់​ខែ​ឧសភា ឆ្នាំ​២០១៨ ពលករ​ខ្មែរ ដែល​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ជាង ៤៦ ម៉ឺន​នាក់ ក្នុង​នោះ មាន​ស្ត្រី​ជាង ៤០​ម៉ឺន​នាក់។ រីឯ​ចំនួន​ស្ត្រី​ខ្មែរ ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ជិត ៣៤ ម៉ឺន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​៕

អត្ថបទ៖ លីហៀង

ខែ​មិថុនា ស្ត្រី​ខ្មែរ​៣០០​នាក់ នឹង​ចេញ​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ នៅ​ប្រទេស​អាស៊ាន​១

No comments:

Post a Comment