ក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំ U21 កម្ពុជា បានយកឈ្នះក្រុម U21 មីយ៉ាន់ម៉ា ដោយលទ្ធផលយ៉ាងប្រផុតប្រផើយ ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hassanal Bolkiah Trophy 2018 នៅប្រទេសព្រុយណេ យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ។
នេះជាលើកដំបូងហើយ ដែលកម្ពុជាបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អន្តរជាតិដែលលេងនៅក្រៅប្រទេស គិតចាប់ពីកម្ពុជា វិលចូលប្រឡូកសាជាថ្មីក្នុងឆ្នាំ១៩៩៥។
កម្ពុជា បាននាំមុខមីយ៉ាន់ម៉ា ដោយយុវជនរបស់ក្លឹបក្រសួងការពារជាតិ ណារ៉ុង កក្កដា នៅនាទី១២ និង៣២ មុនខ្សែការពារ សឿយ វិសាល បង្កើតកំហុស ដោយតែតបញ្ចូលទីខ្លួនឯង នៅនាទី៤០។
ជ័យជម្នះនេះ ជួយឲ្យក្រុមកម្ពុជា ត្រូវឡើងទៅប៉ះក្រុមទីម័រខាងកើត នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា ទីម័រខាងកើត បានយកឈ្នះសិង្ហបុរី ដោយលទ្ធផល ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ លាភ.
No comments:
Post a Comment