ភាពយន្ត Avengers វគ្គថ្មីកំពុងតែជាទីពេញនិយមពីសំណាក់អ្នកចូលចិត្តភាពយន្តបែប Super Hero ទូទាំងពិភពលោក។ ប៉ុន្តែនៅប្រទេសឥណ្ឌា រឿងហេតុអាក្រក់មួយបានកើតឡើងដោយអ្នកចូលទស្សនាភាពយន្តនេះម្នាក់ បានស្លាប់ខណៈពេលភាពយន្តកំពុងតែដាក់បញ្ចាំង។
បុរសវ័យ ៤៣ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារគាំងបេះដូងនៅប្រទេសឥណ្ឌា ខណៈពេលខ្លួនកំពុងតែទស្សនាភាពយន្តនេះនៅក្នុងរោងកុន។ អ្នកនៅទីនោះបានកត់សម្គាល់ថា បុរសម្នាក់នោះបានស្លាប់ ដោយមិនឃើញកម្រើកខ្លួនអ្វីទាំងអស់ក្រោយការបញ្ចាំងភាពយន្តបានបញ្ចប់។
បុគ្គលិកនៅរោងកុននោះ បានដកយកវ៉ែនតាចេញហើយសង្កេតឃើញថា បុរសរូបនោះស្លាប់ទាំងភ្នែកកំពុងតែបើកមើលភាពយន្ត។
នេះអាចដោយសារតែលោកកំពុងតែមានអាការៈខ្សោយបេះដូង ហើយដោយសារតែឈុតឆាកនៅក្នុងភាពយន្តនេះរំភើបពេក ទើបទប់អារម្មណ៍មិនជាប់។
ប៉ូលីសប្រចាំការនៅតំបន់ Proddatur នោះបានរាយការណ៍ អាការៈស្លាប់របស់លោក Baasha គឺនឹងត្រូវគេពិនិត្យមើលបន្ថែមទៀតដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដដែលធ្វើឲ្យលោកស្លាប់៕
No comments:
Post a Comment