PropellerAds
មហាសេដ្ឋី Steve Jobs ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​យក្ស Apple បាន​ស្លាប់​នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១១ ដោយ​បន្សល់​ទុក​សមិទ្ធផល​រាប់​មិន​អស់ និង​នាំ​យក​បច្ចេកវិទ្យា​នៃ​ទូរសព្ទ​ទំនើប​បំផុត iPhone ផ្ដល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​លាន​នាក់​ទូទាំង​ពិភពលោក។ ពាក្យ​សម្ដី​ចុង​ក្រោយ​របស់​លោក មុន​ពេល​ស្លាប់ ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដោយ​និយាយ​ពី​ការ​សោក​ស្ដាយ​របស់​លោក ដែល​ប្រឹង​រក​ទ្រព្យ​សម្បត្តិ​ពេក រហូត​ភ្លេច​គិត​ពី​ភាព​សប្បាយ​រីក​រាយ​ក្នុង​ជីវិត។ រហូត​ដល់​អស់​ពេល​វេលា ដេក​ឈឺ​លើ​គ្រែ​ពេទ្យ ទើប​នឹក​ស្ដាយ​ក្រោយ។ ទោះ​យ៉ាង​ណា មិន​មាន​ប្រភព​បញ្ជាក់​ថា នេះ​ជា​សម្ដី​ពិត​របស់​លោក ឬ​ជា​គ្រាន់​តែ​ជា​ការ​តាក់​តែង​ដើម្បី​ឲ្យ​មនុស្ស​រលឹក ចេះ​ស្រលាញ់​ពេល​វេលា​នោះ​ទេ។ ប៉ុន្តែ​ពាក្យ​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​លាន​ដង​ទូទាំង​ពិភពលោក។ ​

ខាង​ក្រោម​នេះ ជា​សម្ដី​ទាំង​ស្រុង​របស់​លោក Steve Jobs ដែល​នៅ​តែ​មាន​អ្នក​ចែក​ចាយ​បន្ត​បន្ទាប់៖
«ខ្ញុំ​បាន​ឈាន​ដល់​ចំណុច​កំ​ពូ​ល​នៃ​ភាព​ជោគ​ជ័​យ​នៅក្នុង​ពិ​ភព​ជំ​នួ​ញ​។ នៅក្នុង​ភ្នែក​របស់​អ្នកដទៃ​ជីវិត​របស់​ខ្ញុំ​គឺជា​ភាព​ជោគ​ជ័​យ​មួយ​។ ទោះយ៉ាងណា ក្រៅពីកា​រងារ ខ្ញុំ​មាន​ភាព​រីក​រាយ​តិ​ច​តួ​ចណាស់​។ នៅ​ទីបញ្ចប់ ​ទ្រ​ព្យ​សម្បត្តិ​គឺ​គ្រាន់តែ​ជា​ការពិត​នៃ​ជីវិត​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​។ ​នៅពេល​នេះ ខ្ញុំ​បាន​ឈឺ​ដេក​លើ​គ្រែ ​ហើយ​រំលឹក​ឡើង​វិញ​​ពេញ​មួយ​ជីវិត​ដែល​ខ្ញុំ​ឆ្លង​កាត់ ខ្ញុំ​ដឹង​ថា​រាល់​ការ​ទទួលស្គាល់​ និង​ទ្រ​ព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន​មោទន​ភាព​ខ្លាំង​បំផុត បែរ​ប្រែ​ជា​សាប​រលាប និង​​ក្លាយ​ជា​គ្មាន​ន័យ​ទាល់​តែ​សោះ នៅ​ពេល​ប្រឈម​ជិត​ដល់​ពេល​ស្លាប់។​
នៅ​ក្នុង​ភាព​ងងឹត​មួយ ខ្ញុំ​សម្លឹង​មើល​ពន្លឺ​ពណ៌​បៃតង​ពី​ម៉ាស៊ីន​ទ្រ​ទ្រ​ង់​ជីវិត​ និង​ឮ​សម្លេង​មេកា​និច​ដ៏​អាប់អួ ​ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​ដង្ហើម​​នៃ​ក្ដី​មរណ​កាន់តែ​ជិត​មក​ដល់... ​ឥឡូវ​ខ្ញុំ​ដឹងថា នៅពេលដែល​យើង​បាន​ប្រមូល​ទ្រ​ព្យ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​រស់នៅក្នុង​ជីវិត​របស់​យើង យើង​គួរ​ស្វែង​រក​បញ្ហា​ផ្សេង​ទៀ​ត​ដែល​មិន​ទា​ក់ទង​នឹង​ទ្រ​ព្យ​សម្បត្តិ ...​
​គួរ​ជា​អ្វី​ដែល​សំខាន់​ជាង​នេះ... ប្រហែលជា​ទំនាក់ទំន​ង​, ប្រហែលជា​សិល្បៈ​, ប្រហែលជា​ក្តី​សុបិន្ត​តាំង​ពី​វ័យ​កុមារ។ ការ​ខិត​ខំប្រឹងប្រែង​ឥត​ឈប់​ឈ​រ​នៃ​ការ​ប្រមូល​​ទ្រ​ព្យ​សម្បត្តិ ​នឹង​ធ្វើអោយ​មនុស្ស​ម្នាក់​ក្លាយទៅជា​មាន​ភាពវឹកវ​រ​ដូច​ខ្ញុំ​។​ ព្រះ​បាន​ប្រទាន​ឱ្យ​យើង​នូ​វ​អារម្មណ៍ ដើម្បី​ឱ្យ​យើង​ចេះ​ផ្ដល់​ក្ដី​សេចក្ដី​ស្រឡាញ់​ចាក់​ចូល​ទៅ​ក្នុង​បេះ​ដូង​​របស់​មនុស្ស​គ្រប់​គ្នា មិនមែន​ពី​ការ​បំភាន់​ដែល​បាន​មកពី​ទ្រ​ព្យ​សម្បត្តិ​នោះ​ទេ​។
​ទ្រ​ព្យ​សម្បត្តិ​ដែល​ខ្ញុំ​ប្រមូល​បាន​​ក្នុង​ជីវិត​របស់​ខ្ញុំ ​ខ្ញុំ​មិន​អាច​យក​ទៅ​ជាមួយ​ខ្ញុំ​ទេ​។ អ្វី​ដែល​ខ្ញុំ​អាច​នាំ​ទៅ​បាន​នោះ​គឺ​គ្រាន់តែ​ជា​ការចងចាំ ​ដោយ​សេច​ក្ដី​ស្រឡាញ់​ប៉ុ​ណ្ណោះ​។​ ​នោះ​ហើយ​ជាទ្រ​ព្យ​សម្បត្តិ​ពិត ​ដែល​នឹង​ដើរ​តាម​អ្នក​ដោយ​អម​ជាមួយ​អ្នក ផ្តល់​ឱ្យ​អ្នក​នូ​វ​កម្លាំង​ និង​ព​ន្លឺ​ដើម្បី​បន្ត​។ សេចក្ដី​ស្រឡាញ់​អាចធ្វើ​ដំណើរបាន​រាប់​ពាន់​​ពាន់​ម៉ៃ​ល៍​។ ជីវិត​គ្មាន​ដែន​កំណត់​។ ទៅ​កន្លែង​ដែល​អ្នក​ចង់ទៅ​។ ឡើង​​ដល់​កំពូល​ដែល​អ្នក​ចង់​ឡើង​។ វា​ស្ថិតនៅក្នុង​ចិត្ត​ និង​នៅក្នុង​ដៃ​របស់​អ្នក​។​
តើ​គ្រែ​ដ៏​ថ្លៃ​បំផុត​នៅលើ​ពិ​ភព​លោក​គឺជា​អ្វី​?​ គឺ​​គ្រែ​ពេទ្យ …
​អ្នក​អាច​ជួល​ន​រណា​ម្នាក់​ឱ្យ​បើកបរ​ឡាន​សម្រាប់​អ្នក ​រកលុយ​អោយ​អ្នក​ ប៉ុន្តែ​អ្នក​មិន​អាចមាន​អ្នកណាម្នាក់​ឈឺ​ជំនួស​អ្នក​បាន​​ទេ​។ ​វត្ថុ​ដែល​បាត់បង់​អាច​ត្រូវបាន​រកឃើញ​។ ប៉ុន្តែ​មានរឿង​មួយ​ដែល​មិនអាច​រកឃើញ​នៅពេលដែល​វា​បាត់បង់... នោះ​គឺ​ជីវិត​។ ​នៅពេលដែល​មនុស្ស​ម្នាក់​ចូល​ចូលទៅក្នុង​បន្ទ​ប់​វះកាត់ ​គាត់​នឹង​ដឹងថា​មាន​សៀវភៅ​មួយ​ក្បាល​ដែល​គាត់​មិនទាន់​បាន​អាន... គឺ សៀវភៅ​សុខភាព​ល្អ​។​
គ្រប់​ដំណាក់កាល​នៅក្នុង​ជីវិត​ដែល​យើង​មាន​នាពេល​ឥឡូវ​នេះ ដោយ​ពេលវេលា​ យើង​នឹង​ប្រ​ឈម​មុខ​នឹង​ថ្ងៃ​ដែល​វាំង​ន​ន​ទម្លាក់​ចុះ​មក​។​ គួរ​រក្សា​ក្ដី​ស្រលាញ់​សម្រាប់​គ្រួសារ​របស់​អ្នក​, ស្រលាញ់​ប្តី​ឬ​ប្រពន្ធរ​បស់​អ្នក​, រាប់​អាន​មិត្ត​របស់​អ្នក​។​ ​មើល​ថែ​​ខ្លួនឯង​ឱ្យ​បានល្អ​។ សប្បាយ​ចិត្ត​ជាមួយ​អ្នកដទៃ "​។»​
ខាង​ក្រោម​នេះ ជា​ប្រវត្តិ​ជីវិត​របស់ Steve Jobs៖ 
Steve Jobs មាន​​​សញ្ជាត​​​អាមេរិក ដែល​កើត​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ ឆ្នាំ ១៩៥៥ លើ​​​ដែន​​​ដី​​​រដ្ឋ​​​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ។ អាយុ​​​មិន​​​បាន​​​ប៉ុន្មាន​​​ផង បន្ទាប់​​​ពី​​​បើក​​​ភ្នែក​​​ឃើញ​​​ផែនដី​​​ដ៏​​​ស្រស់​​​ត្រកាល​​ ទារក​​​ម្នាក់​​​នេះ​​​ត្រូវ​​​បាន​​​ឪពុក​​​ម្ដាយ​​​បំបរ​បង់​​​ចោល​។ ទារក​​​ដដែល​​​នេះ ត្រូវ​​​បាន​​​ប្ដី​​​ប្រពន្ធ​​​មួយ​​​គូ គឺ​​​នាង​​​ក្លា​រា មាន​​​តំណែង​​​​​ជា​​​គណនេយ្យករ និង​​​លោក​​​ភូ​ល ចបស៍ មាន​​​ជំនាញ​​​​មេកា​និច (Clara & Paul Jobs)​ រើស​​​យក​​​មក​​​ចិញ្ចឹម​​​បីបាច់​​​ថែរក្សា​។
​រយៈ​​​កាល​​​ក្រោយ​​​មក (​ដោយ​​​ប្រភព​​​មិន​​​បាន​​​បញ្ជាក់​​​ពី​​​កាល​​​បរិច្ឆេទ​​​ច្បាស់​​​លាស់​) Jobs ក៏​​​បាន​​​ស្គាល់​​​ពី​​​អត្តសញ្ញាណ​​​ពិត​​​របស់​​​ឪពុក​​​ម្ដាយ​​​បង្កើត​​​របស់​​​ខ្លួន​។ ម្ដាយ​​​របស់​​​គេ​​​គឺ​​​អ្នក​​​នាង Joanne Simpson ជា​​​និស្សិត​​​បញ្ចប់​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ និង​​​ឪពុក​​​របស់​​​គេ​​ គឺ​​​លោក​Abdulfattah John Jandali ជា​​​និកាយ​​​សាសនា​​​​មូស្លីម​។​ បន្ទាប់​​​ពី​​ Jobs មាន​​​ទំនាក់ទំនង​​​ជាមួយ​​​អ្នក​​​ម្ដាយ​​​បង្កើត​​ (​អ្នកនាង​Simpson) ដែល​​ ​​របស់​​​នៅ​​​ឆ្ងាយ​​​ពី​​​គ្នា​​​រាប់​​​ឆ្នាំ​​​រួច​​​មក លោក​​ (Jobs) នៅ​​​តែ​​​រស់​​​នៅ​​​ឃ្លាត​​​ឆ្ងាយ​​​ពី​​​លោក​​​ឪពុក​​​ដដែល ព្រោះ Abdulfattah John Jandali បាន​​​ចាក​​​ចេញ​​​ពី​​​សហរដ្ឋ​​​អាមេរិក តាំង​​​ពី​​​អាយុ​​ ១៨ ឆ្នាំ​​​មក​​​ម្ល៉េះ​។
បុគ្គ​ល​​​ជោគ​ជ័យ​​​ភាគ​​​ច្រើន​​ មិន​​​បាន​​​រៀន​​​ចប់​​​ថ្នាក់​​​ឧត្ដម​​​ទេ ជាក់​​​ស្ដែង​​​ដូច​​​លោក​​ Steve Jobs បាន​​​បញ្ចប់​​​ថ្នាក់​​​វិទ្យា​ល័យ​​​នៅ​​​ទីក្រុង Cupertino រដ្ឋ​​​កាលីហ្វ័​ញ៉ា និង​​​បាន​​​ចុះ​​​ឈ្មោះ​​​ចូល​​​រៀន​​​បន្ត​​​ថ្នាក់​​​ឧត្ដម​​​សិក្សា​​​​នៅ​​ សាកល​វិទ្យា​ល័យ ​Reed College​បាន​​​មួយ​​​ឆមាស ក៏​​​បោះបង់​​​ចោល ដោយ​​​សារ​​​មាន​​​បញ្ហា​​​ហិរញ្ញវត្ថុ​​​។​ មាន​​​ពេល​​​មួយ លោក​​​មាន​​​ឱកាស​​​ឡើង​​​ថ្លែង​​​ស​ន្ទរក​ថា​​​ជា​​​លើក​​​ដំបូង​​​នៅ​​​សាកល​វិទ្យា​ល័យ​​ Stanford​។ នា​​​ឱកាស​​​នោះ Jobs ក៏​​​បាន​​​រំលឹក​​​ពី​​​អនុស្សាវរីយ​​​​ដែល​​​លោក​​ ស្នាក់​​​នៅ​​​សាកល​វិទ្យា​ល័យ​​ Reed មួយ​​​ឆមាស​​​បែប​​​នេះ​​​ថា ”​ខ្ញុំ​​​ដេក​​​ផ្ទាល់​​​នឹង​​​​ឥដ្ឋ​​​ក្នុង​​​បន្ទ​ប់​​​មិត្ត​ភ័ក្ដិ​​​ប៉ុណ្ណោះ ព្រោះ​​​គ្មាន​​​គ្រែ​​​ដេក​​​ទេ​។ សម្រាប់​​​អាហារ​​​វិញ ខ្ញុំ​​​ចំណាយ​​​តែ ៥​សេន​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​ពេល ព្រោះ​​​ដោយ​​​កត្តា​​​ជីវភាព​”​។​
​អតីត​​​នាយក​​​ប្រតិបត្តិ​​​របស់​​​ក្រុមហ៊ុន​​​បច្ចេកវិទ្យា​​ Apple បាន​​​ប្រកាន់​​​ខ្ជាប់​​​សាសនា​​​ព្រះពុទ្ធ ខណៈ​​​ដែល​​​ប្រជា​​​ជន​​​អាមេរិក​​​ភាគច្រើន​​​គោរ​ព​បូជា​​​សាសនា​​​គ្រិស្ត​។​ ដោយ​​​មើល​​​ឃើញ​​​ពី​​​សក្ដា​នុព​ល​​ និង​​​កេរ្តិ៍​ឈ្មោះ​​​ល្បី​​​សុះសា​យ​​​របស់​​ Jobs លើ​​​ផ្នែក​​​គណនា គំនិត​​​ច្នៃ​​​ប្រឌិត​​​លើ​​​បច្ចេកវិទ្យា​​​ទូរ​សព្ទ​​ និង​​​ការ​​​បង្កើត​​​កម្មវិធី​​​ដោយ​​​សរសេរ​​​កូដ ដូច្នេះ​​​លោក​​​ក៏​​​បាន​​ អញ្ជើញ​​​ឲ្យ​​​ចូល​​​បម្រើ​​​ការងារ​​​ខាង​​​ផលិត​​​ហ្គេម​នៅ​​​ឆ្នាំ ១៩៧៥​។​
Jobs ទទួល​​​បាន​​​ទឹកប្រាក់​​​ចំនួន ៧៥០​ដុល្លារ សម្រាប់​​​ការ​​​អភិ​វ​ឌ្ឍ​ន៍​​​ហ្គេម​​​មួយ​។ ម្យ៉ាង​​​វិញ​​​ទៀត​​​សម្រាប់​​​សមិទ្ធផល​​​ដែល​​​គាត់​​​អាច​​​ធ្វើ​​​បាន ចេញ​​​លក់​​​លើ​​​ទីផ្សារ​​​ដោយ​​​គ្មាន​​​បញ្ហា​​ Error អ្វី​​​នោះ​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​រ​ង្វាន់​​​បន្ថែម ១០០​ដុល្លារ ផ្សេង​​​ទៀត​។​ ធ្វើ ​​ការ​​​បាន​​​មួយ​​​រយៈ Jobs ក៏​​​បាន​​​ទៅ​​​ជួល Wozniak (​បុគ្គ​ល​​​ម្នាក់​​​ស្ថិត​​​ក្នុង​​​បញ្ជី​​​សហ​ស្ថាបនិក​​Apple) ដើម្បី​​​ជួយ​​​សម្រួល​​​ការងារ​​​នេះ​។ Wozniak បាន​​​រួម​​​ចំណែក​​​ជា​​​ច្រើន​​​ក្នុង​​​ការងារ​​​របស់ ​Jobs រហូត​​​ដល់​​ Atari (​ក្រុមហ៊ុន​​​ដែល​​​គេ​​​ទាំង​​​ពីរ​​​បម្រើការ​​​ឲ្យ​) ផ្ដល់​​​ប្រាក់​​ Bonus ចំនួន ​៥០០០ ​​ដុល្លារ ផ្សេង​​​ទៀត​​​ឲ្យ​​ Wizniak​។ ប៉ុន្តែ​​ Jobs បាន​​​កិប​កេង​​​ប្រាក់​​​រ​ង្វាន់​​​នេះ ដោយ​​​ផ្ដល់​​​ឲ្យ​​​បុគ្គលិក​​​របស់​​​ខ្លួន តែ​​ ៣៧៥ ដុល្លារ ប៉ុណ្ណោះ​។
​ប្អូនស្រី​​ Jobs ជា​​​អ្នក​​​និពន្ធ​​​ដ៏​​​ល្បីល្បាញ​៖ ស្ថិត​​​ក្នុង​​​ដំណើរ​​​ស្វែង​​​រក​​​ដំណឹង​​​ឪពុកម្ដាយ​​​បង្កើត Jobs ក៏​​​បាន​​​ជួប​​​ជាមួយ​​​ប្អូន​​​ស្រី​​​បង្កើត​​​របស់​​​ខ្លួន​(​កើត​​​ថ្ងៃ​​​ទី ១៤ ខែមិថុនា ឆ្នាំ ១៩៥៧) គឺ​​​នាង Mona Simpson ដែល​​​ជា​​​អ្នក​​​និពន្ធ​​​រឿង «Anywhere But Here» ដ៏​​​ល្បីល្បាញ​​​ម្នាក់​។​ យោង​​​តាម​​​សម្ដី​​​របស់​​​មិត្ត​ភ័ក្ដិ​​​របស់​​ Jobs ដែល​​​រៀន​​​ជាមួយ​​​គ្នា​​​កាល​​​នៅ​​​សាកល​វិទ្យា​ល័យ​​ Reed បាន​​​ឲ្យ​​​ដឹង​​​ថា Jobs ធ្លាប់​​​មាន​​​មិត្ត​​​ស្រី​​​ជា​​​អ្នក​​​ច​ម្រៀង​​​សង់​​​ទី​​​ម៉ង់​​​ម្នាក់​​​គឺ​​​នាង Joan Baez ហើយ​​​ពួក​​​គេ​​​​មាន​​​ទំនាក់ទំនង​​​ស្និទ្ធស្នាល​​​ណាស់ ព្រោះ​​​​ទៅ​​​ណា​​​មក​​​ណា ជាមួយ​​​គ្នា​​​ញឹកញាប់​​ ប៉ុន្តែ​​​រយៈ​​​ក្រោយ​​​មក​​​ក៏​​​បែក​គ្នា​​​ទៅ​។ ប្រភព​​​ដដែល​​​ពុំ​​​បាន​​​បញ្ជាក់​​​ពី​​​មូលហេតុ​​​នៃ​​​ការ​​​បែកបាក់​​​រវាង​​​គូ​​​ស្នេហ៍​​​មួយ​​ គូ​​​នេះ យ៉ាង​​​ណា​​​នោះ​​​ទេ​។
​ឈាន​​​មក​​​ដល់​​​វ័យ ២៣ ឆ្នាំ Jobs មាន​​​ទំនាក់ទំនង​​​ស្នេហា​​​​ជាមួយ​​​​មិត្ត​​​ស្រី​​​មាន​​​ជំនាញ​​​ជា​​​ជាង​​​គំនូរ តាំង​​​ពី​​​នៅ​​​សិក្សា​​​វិទ្យា​ល័យ​​​ជាមួយ​​​គ្នា​​​គឺ​​​នាង Chris Ann Brennan ដោយ​​​​មិន​​​បាន​​​រៀបការ​​​រហូត​​​ទទួល​​​បាន​​​កូន​​​ស្រី​​​ម្នាក់​​​នៅ​​​ឆ្នាំ ១៩៧៨ ដែល​​​លោក​​​បាន​​​សម្រេច​​​ដាក់​​​​ឈ្មោះ​​​​​ថា Lisa Brennan Jobs​។​កូន​​​ស្រប​​​ច្បាប់ 3​នាក់​៖ នៅ ​​ថ្ងៃ​​​ទី ១៨ មីនា ១៩៩១ Steve Jobs ​​បាន​​​ចាប់​​​ដៃ​​​រៀប​​​អាពាហ៍ពិពាហ៍​​​ជាមួយ​​​នាង​​ Laurene Powell Jobs​។ ជា​​​ចំណង​​​ស្នេហា​​​របស់​​​គូ​​​ស្នេហ៍​​​ទាំង​​​ពីរ​​​នេះ ពួក​​​គេ​​​ទទួល​​​បាន​​​កូន​​​ចំនួន​​​បី​​​នាក់​​​គឺ ប្រុស​​​ម្នាក់ និង​​​ស្រី​​​ពីរ​​​នាក់​។ កូន​​​ប្រុស​​​មាន​​​ឈ្មោះ​​​ថា Reed ចាប់​​​កំណើត​​​នៅ​​​ខែ កញ្ញា ១៩៩១ (​បច្ចុប្បន្ន​​​អាយុ ២០​ឆ្នាំ​), កូន​​​ស្រី​​​បន្ទាប់​​​គឺ​​​នាង​Evin កើត​​​នៅ​​​ខែ សីហា ១៩៩៥ (​បច្ចុប្បន្ន​​​អាយុ ១៧​ឆ្នាំ​), និង​​​កូន​​​ស្រី​​​ពៅ​​​គឺ​​​នាង Eve កើត​​​នៅ​​​ឆ្នាំ ១៩៩៨(​បច្ចុប្បន្ន​​​អាយុ ១៤​ឆ្នាំ​) ។
​Jobs ធ្លាប់​​​សេព​​​គ្រឿង​ញៀន​៖ អ្វី​​​ដែល​​​ជា​​​រឿង​​​មិន​​​គួរ​​​ឲ្យ​​​ជឿ​​​នោះ​​​គឺ Steve Jobs បាន​​​សេព​​​សារធាតុ​​​ញៀន LSD ក្នុង​​​ឋានៈ​​​ជា​​​នាយក​​​ប្រតិបត្តិ​​​របស់​​​ក្រុមហ៊ុន ​Apple​។ លោក​​​ក៏​​​បាន​​​អះអាង​​​ពី​​​មូល​​​ហេតុ​​​ដែល​​​បណ្ដាល​​​ឲ្យ​​​លោក​​​សេព​​​សារធាតុ​​​ញៀន​​​នេះ​​​ថា «​វា​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​គិត​​​ឃើញ​​​អ្វី​​​ដែល​​​ថ្មី ប្លែកៗ​» ។​ ​ក្នុង​​​សៀវភៅ​​​បទ​​ សម្ភាសន៍​​​មួយ​​ Jobs បាន​​​និយាយ​​​ថា “​អាច​​​ចាត់​​​ទុក​​​ថា​​​ជា​​​បទពិសោធន៍​​​មួយ​​​ក្នុង​​​ចំណោម​​​រឿងរ៉ាវ​​​សំខាន់ៗ​​​ដែល​​​កើត​​ មាន​​​ឡើង​​​សម្រាប់​​​ជីវិត​​​របស់​​​លោក​។ សារជាតិ​​​ញៀន​​​ដែល​​​មាន​​​ក្នុង​​ LSD បាន​​​រួម​​​ចំណែក​​​ក្នុង​​​ការ​​​គិត​​​អ្វី​​​ដែល​​​ថ្មី សម្រាប់​​ Apple ឈ​រ​​​នៅ​​​លំដាប់​​​កំពូល​។​”​
Jobs ជា​​​បុគ្គ​ល​​​មួយ​​​រូប​​​ដែល​​​មិន​​​បរិភោគ​​​សាច់​(​លើក​​​លែង​​​ត្រី ព្រោះ​​​ពេល​​​ខ្លះ​​​ហូប​)​។ ធ្វើ​​​បែប​​​នេះ​​​មិន​​​មែន​​​ដោយ​​​សារ​​​លោក​​​​ជា​​​អ្នក​​​បួស ឬ​​​ង​ប់​ងុ​ល​​​នឹង​​​សាសនា​​​នោះ​​​ទេ គឺ​​​ពេទ្យ​​​ត​​​ត​ម្រូ​វ​​​ឲ្យ​​​តម​​​ក្នុង​​​ន័យ​​​ព្យាបាល​​​ជំងឺ​​​មហារីក​​​របស់​​​លោក​។ ប្រាក់​​​ប្រចាំ​​​ឆ្នាំ​​​របស់​​Jobs ទទួល​​​បាន​​​តែ​​​មួយ​​​ដុល្លារ ប៉ុណ្ណោះ​។ Jobs ធ្លាប់​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ ២០០៧​​ថា «​ក្នុង​​​មួយ​​​ឆ្នាំ ខ្ញុំ​​​ទទួល​​​បាន ៥០​សេន សម្រាប់​​​​គុណសម្បត្តិ​​​ដែល​​​ដឹក​​​នាំ​​​ឲ្យ​​​មាន​​​ភាព​​​រីក​​​ចម្រើន ឯ ៥០​សេន​​​​ផ្សេង​​​ទៀត​​​បាន​​​ពី Performance»​៕ ​

ពាក្យ​ចុង​ក្រោយ​របស់ Steve Jobs មុន​ពេល​ស្លាប់ អ្នក​មាន​​អាន​ហើយ​ភ្ញាក់​ខ្លួន​ស្ដាយ​ពេល​វេលា

No comments:

Post a Comment