PropellerAds
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ដ្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុចប៊ូតុងដាក់ឲ្យដំណើរការភ្លើងបំភ្លឺផ្លូវនៅមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ។
អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ​ការដាក់ឲ្យដំណើរការបំភ្លឺផ្លូវមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ​២៧១ ដល់ផ្លូវជាតិលេខ​២ មានចំនួន​៤៦៧បង្គោល និងមហាវិថី​មហាឧបាសក ហ៊ុន នាង ចំនួន​៣២បង្គោល សរុបទាំងអស់ចំនួន ៤៩៩បង្គោល។
សូមរំលឹកថា មហាវិថីសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រូវបាន​​សម្ពោធ​ជាផ្លូវការ ថ្ងៃ​ទី​​០៣ ខែ​មេសា ឆ្នាំ​​២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ​​ដែលជា​ការ​បោះ​ជំហាន​មួយ​ដ៏ធំ​នៅក្នុង​កិច្ចអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។
មហាវិថី​ដែល​មាន​ប្រវែង​៩,១៦០​​ម៉ែត្រ​នេះ​ តភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ នៅ​ភាគ​ខាង​ជើង​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​២ នៅ​ភាគ​ខាង​ត្បូង​ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ភាគ​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ​។ ផ្អែក​តាម​​ប្លង់​គោល​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ភ្នំពេញ​ ឆ្នាំ​​២០៣៥ ការ​​ស្ថាបនា​​មហាវិថី​នេះ​សំដៅ​លើ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​បន្ត​ពង្រីក​ខ្លួន និង​អភិវឌ្ឍ​៕

អភិបាលរាជធានីភ្នំពេញ អញ្ជើញចុចប៊ូតុងដាក់ឲ្យដំណើរការភ្លើងបំភ្លឺផ្លូវ នៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន

No comments:

Post a Comment