Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួនស្វាគមន៍ Roma ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់នេះវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត្រ។
នៅមុនប្រកួតមកដល់អ្នកចាត់ការ Jurgen Klopp បានហាមអ្នកគាំទ្រទាំងអស់កុំវាយប្រហារឡានក្រុងរបស់ Roma ដូចអ្វីដែលពួកគេបានធ្វើកាលប៉ះ Manchester City វគ្គមុន។ កំប៉ុង, ដបស្រា និងកាំជ្រួចត្រូវអ្នកគាំទ្រ Liverpool គប់លើឡានក្រុង City កាលពីដើមខែមេសា ធ្វើឲ្យបែកកញ្ចក់ និងខូចខាតផ្នែកមួយចំនួន។
ប៉ូលិសតំបន់ Merseyside នឹងប្រើកាមេរ៉ា និងសត្វឆ្កែដែលទទួលការហ្វឹកហាត់ដើម្បីទប់ស្កាត់សកម្មភាពខាងលើកុំឲ្យកើតមានសារជាថ្មី។ ប៉ូលិសក៏កំពុងស៊ើបអង្កេតផងដែរលើជនបង្កដែលធ្វើឲ្យមន្ត្រីរក្សាសណ្ដាប់ធ្នាប់២នាក់រងរបួស។
Klopp បានទទូចដល់អ្នកគាំទ្រដូច្នេះ៖ "Liverpool មិនត្រូវការអំពើហិង្សានោះទេ។ ពួកយើងអាចបង្ហាញថាអ្នកគាំទ្រ Liverpool អស្ចារ្យប៉ុនណានៅ២០នាទីមុនការប្រកួត ហើយពិភពលោកនឹងបានដឹង។ ក្នុងកីឡដ្ឋានយើងធ្វើអ្វីដែលធ្លាប់ធ្វើ និងឲ្យល្អជាងមុន ហើយនៅក្រៅកីឡដ្ឋានយើងត្រូវបង្ហាញការគោរព"៕
ប្រភព៖ dreamteamfc ប្រែសម្រួល៖ វីរ័ត្ន
No comments:
Post a Comment