PropellerAds
ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋបាល​ខេត្ត​កែប បាន​អនុម័ត​ជា​ផ្លូវ​ការ នូវ​ការ​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ ចំនួន​ជាង ១ម៉ឺន​ហិកតា នៅ​ខេត្ត​កែប តាម​រយៈ​ប្រកាស​លេខ១៩៣ ប្រក កសក ចុះថ្ងៃទី​១២​ខែ​មេសា ឆ្នាំ​២០១៨។
រូបសំណាកតំណាងឲ្យខេត្តកែប
ការ​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​នេះ គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​នេសាទ ធានា​បាន​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ការពារ​ធនធាន​ជីវចម្រុះ​ជលផល​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចួលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​ធម្មជាតិ។
តំបន់​គ្រប់គ្រង​ដែល​មាន​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតា រួម​មាន៖
  • កន្លែង​អភិរក្ស​ជលផល ៣កន្លែង​ ស្ថិត​ក្នុង​ភូមិកែប សង្កាត់​កែប ក្រុង​កែប ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ១០៩​ហិកតា
  • កន្លែង​ការពារ​ជលផល​ចំនួន ១០៤១២ ហិក​តា ១​កន្លែង ស្ថិត​ក្នុង​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុង​កែប
  • ដែន​ជម្រក​សុវត្ថិភាព​ជលផល ចំនួន ៤១៧​ហិកតា ១​កន្លែង ស្ថិត​ក្នុង​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុង​កែប
  • កន្លែង​អេកូ​ទេសចរណ៍​បាត​សមុទ្រ សរុប​ចំនួន ៣៦៩​ហិកតា មាន ៤​កន្លែង ក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប។
ប្រជានេសាទម្នាក់ កំពុងឈរលើទូក
តំបន់​គ្រប់គ្រង​ជល​ផល​សមុទ្រ​ទាំង​នេះ ស្ថិត​នៅ​ប្រជុំ​កោះ​ពោធិ៍ និង​កោះ​ទន្សាយ ខេត្ត​កែប ដែល​ក្នុង​នោះ​រួមមាន កោះ​ពោធិ៍ កោះ​ស្វាយព្រៃ កោះ​ហាល​ត្រី កោះ​មាក់ប្រាង កោះ​អាចម៍សេះ កោះ​អង្ក្រង កោះ​ស្ងួត កោះទន្សាយ កោះ​ស្វាយ កោះ​កុក កោះ​ម្ទេស និង​កោះ​ត្បាល់ ស្ថិតក្នុង​ដែន​នេសាទ​នៃ​ភូមិសាស្ត្រ​ក្រុង​កែប និង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប៕
>>>> ភាពយន្តខ្នាតធំ ខ្មែរក្រហមសំលាប់លោក សុីន សុីសាមុត នឹងការកម្ទេចទីក្រុងភ្នំពេញ

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

តំបន់​គ្រប់គ្រង​ជល​ផល​សមុទ្រ​ដ៏​ធំ​មួយ ត្រូវ​បង្កើត​ឡើង​នៅ​កែប

No comments:

Post a Comment