លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba បានបង្ហើបក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩មេសា នាទីក្រុងបាងកកថា Alibaba នឹងសិក្សាលើការឲ្យដំណើរការនូវរថយន្តបើកបរដោយស្វ័យប្រវត្តិ សម្រាប់ជួយដល់ពាណិជ្ជកម្មអេឡិចត្រូនិក។
លោក Ma គ្រោងជួលអ្នកជំនាញខាងរថយន្តបើកបរដោយស្វ័យប្រវត្តិដើម្បីស្រាវជ្រាវលើបញ្ញាសិប្បនិម្មិត (AI) ចំនួន ៥០នាក់។ Alibaba ត្រូវបានរាយការណ៍ថា កំពុងធ្វើតេស្តសាកល្បងការដាក់ដំណើរការរថយន្តខាងលើ ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងនោះទេ។
ក្រុមហ៊ុន Renault កាលពីពេលថ្មីៗនេះ បានអះអាងថា ខ្លួននឹងប្រើប្រាស់ Software ដែលត្រូវបានបង្កើតដោយ Alibaba ដើម្បីបំពាក់លើរថយន្តរបស់ខ្លួន។ ទន្ទឹមនេះ ក្រុមហ៊ុន Ford និង BMW ក៏ធ្លាប់ធ្វើការប្រកាសដូចគ្នានេះ កាលពីឆ្នាំ២០១៧ផងដែរ។
បើតាមអ្នកវិភាគ គម្រោងប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Alibaba ប្រហែលជាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៤២ពាន់លានដុល្លារអាមេរិក។ Software សម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិ ត្រូវគេមើលឃើញថា ជារឿងដ៏សំខាន់ព្រោះរថយន្តចាប់ផ្ដើមពឹងផ្អែកលើផែនទី និង Sensor ដោយសារតែមនុស្សចំណាយពេលកាន់តែតិចក្នុងការបើកបរ ជំនួសវិញដោយការធ្វើការងារពឹងផ្អែកលើអ៊ីនធឺណិត៕
No comments:
Post a Comment