ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជើងទីពីរ ពានរង្វាន់ FA Cup ម៉ាឡេស៊ី មានចំនួន ២គូកាលពីម្សិលមិញ ក្នុងនោះ ក្លឹបរបស់កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា និង កែវ សុខផេង សុទ្ធតែទទួលបានជោគជ័យក្នុងការបន្តឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។
ក្លឹប Pahang FA ដែលគ្រូបង្វឹកបានដាក់ ចាន់ វឌ្ឍនាកា ជាជម្រើស១១នាក់ដំបូង បានយកឈ្នះក្រុមខ្លាំងជើងឯកលីគកំពូលម៉ាឡេស៊ីឆ្នាំ២០១៧ Johor Darul Ta'zim ដោយលទ្ធផល ៣-០ (ជើងទីមួយ៖ ០-០)។ ជំនួបជើងទីពីរ ក្រុមភ្ញៀវ រកបានពីកីឡាករ Patrick ចំនួន ៣គ្រាប់ នៅនាទី៩, ៥៩ និង ៧៦។
ដោយឡែក ក្រុម PKNP របស់ កែវ សុខផេង ដែលកំពុងមានបញ្ហារបួស ក៏បានយកឈ្នះក្រុម Felda United ផងដែរ បន្ទាប់ពីស្មើ ២-២ តែមានគ្រាប់ចំណេញក្រៅដីរហូតដល់ទៅ២គ្រាប់។
ការប្រកួតវគ្គ៨ក្រុម នឹងធ្វើការប្រកួតចំនួន ២គូទៀត នៅថ្ងៃទី២១មេសានេះ ដើម្បីស្វែងរកក្រុម២បន្ថែមទៀត ឡើងទៅកាន់វគ្គបន្ត ក្នុងនោះ ក្រុម Kuala Lumpur នឹងត្រូវសងសឹកក្រុមម្ចាស់ផ្ទះ Selangor ក្រោយចាញ់នៅជើងទីមួយ ០-៣។ ចំណែក ក្រុម Perek ទទួលស្វាគមន៍ក្រុម PKNS FC ដែលយកឈ្នះខ្លួនកាលពីជើងទីមួយ ដោយលទ្ធផល ២-១៕
ទស្សនាវីដេអូការប្រកួតរវាង JDT និង Pahang យប់មិញ
ទស្សនាវីដេអូការប្រកួតរវាង Felda Utd និង PKNP
អត្ថបទ៖ លាភ.
No comments:
Post a Comment