PropellerAds
សម្តេច ហ៊ុន សែន បាន​ថ្លែង​អះអាង​ថា កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៨​ម្សិលមិញ មាន​អ្នក​ប៉ុនប៉ង​លួច Hack ចូល​ហ្វេសប៊ុក​របស់​សម្តេច ប៉ុន្តែ Hack មិនបាន​ឡើយ ហើយ​សម្តេច​បាន​ផ្លាស់ប្តូរ​លេខ​សម្ងាត់ (Password) រួច​ហើយ​កាលពី​យប់មិញ។ ការ​ថ្លែង​នេះ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​តំណាង​កម្មករ​ជាង ៤ពាន់​នាក់​នៅ​កោះពេជ្រ នាព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៨។
សម្តេច ហ៊ុន សែន ថ្លែងក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយកម្មករនាពេលកន្លងមក
ទោះជា​យ៉ាងណា សម្តេច ហ៊ុន សែន មិនបាន​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ប៉ុនប៉ង Hack ហ្វេសប៊ុក​របស់​សម្តេច​នោះ​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា «ពួកចោរ​ Hack នេះ គឺ​គ្មាន​អ្នកណា​ក្រៅពី​​ក្រុម​នឹង​ទេ»។
​សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​បន្តថា បច្ចុប្បន្ន​ហ្វេសប៊ុក​សម្តេច ជាប់​លំដាប់ថ្នាក់​លេង​រៀង​ទី​១០ នៅលើ​ពិភពលោក ដែលមាន​អ្នក Like ចំនួន​ជាង ៩,៧លាន​នាក់។ សម្តេច​ថា លេខ​១ គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មាន​ជាង ៥៥ លាន​នាក់ ប្រធានាធិបតី​ឥណ្ឌា​លេខ​២ មាន​ចំនួន ៤៣​លាន​នាក់​ និង​លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក លេខ​៣ ចំនួន ២៣​លាន​នាក់​ជាដើម៕
ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

សម្តេច ហ៊ុន សែន ថា​មាន​អ្នក​ប៉ុនប៉ង​លួច Hack ហ្វេសប៊ុក​របស់​សម្តេច

No comments:

Post a Comment