PropellerAds
សមត្ថកិច្ច​ថៃ កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បាន​ចុះ​បង្ក្រាប​ពិធី​ជប់លៀង​សិច នៅ​សណ្ឋាគារ ឈ្មោះ Ban Tulip នៅ​តំបន់ Phra Tamnak ក្រុងប៉ាតាយ៉ា ដោយ​ឃាត់​ខ្លួន​ជនបរទេសសរុប ២៥​នាក់ (ប្រុស ១១នាក់ និង​ស្ត្រី ១៤​នាក់) ក្នុងនោះ​មាន​ទាំង​ជនជាតិ​ខ្មែរផងដែរ​។ ចំពោះ​ចំនួន​ជនជាតិ​ខ្មែរ​ ដែល​ត្រូវ​ឃាត់​ខ្លួន​ មិន​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ។
ជនបរទេស និងស្ត្រីជនជាតិថៃ មួយចំនួន ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅសណ្ឋាគារ Ban Tulip (រូបភាព៖ news.com.au)
ប៉ូលិស​បាន​រកឃើញ​ថា ទីតាំង​ខាងលើ​បាន​រៀបចំ​ពិធី​ជប់​លៀង​សិច​ខុស​ច្បាប់ ដែល​អ្នក​ចូលរួម​បាន​រួមភេទ​ឆ្លាស់​គ្នា។ សណ្ឋាគារ​នេះ មាន​ម្ចាស់​ជា​ជនជាតិ​ចិន ឈ្មោះ Xeng-Chai Yang វ័យ៥៣​ឆ្នាំ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បើក​សណ្ឋាគារ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។ ជា​រួម ប៉ូលិស​ឃាត់​ខ្លួន​បាន​ជនជាតិ អាមេរិក កាណាដា ចិន ម៉ាឡេស៊ី សិង្ហបុរី អាល្លឺម៉ង់ ថៃ កម្ពុជា ឥណ្ឌា និង​អ៊ុយក្រែន។
អ្នកចូលរួមពិធីជប់លៀងសិច នៅទីតាំងខាងលើ បែរមុខចេញពេលប៉ូលិសចុះបង្ក្រាប (រូបភាព៖ news.com.au)
លោក Naris Niramaiwong ស្នងការ​សង្កាត់ Bang Lamung បាន​និយាយ​ថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​សណ្ឋាគារ​ខាងលើ ដែល​តែងតែ​រៀបចំ​ពិធី​ជប់លៀង​សិច​នេះ។ លោក​បន្ត​ថា អ្នក​ចូលរួម​ពិធី​នេះ​បាន​ចុះឈ្មោះ​តាម​រយៈ​វេប​សាយ​មួយ ដោយ​ម្នាក់​ត្រូវ​ចំណាយ ១៥០០​បាត ឬ​ជិត ៥០​ដុល្លារ​អាមេរិក​។
​សូមបញ្ជាក់​ថា ថៃ​ទទួល​បាន​ភ្ញៀវទេស​ចរ​អន្តរជាតិ​ជាង ៣៥លាននាក់ កាលពីឆ្នាំ២០១៧។ ហើយទេសចរ ទៅកម្សាន្តនៅក្រុងប៉ាតាយ៉ា មាន​ចំនួនរាប់ពាន់នាក់ ដើម្បីស្វែង​រក​សេវាកម្មផ្លូវភេទ​៕
ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

ថៃ បង្ក្រាប​ពិធី​ជប់លៀង​សិច ដែល​មាន​ទាំង​ខ្មែរនិង​ជាតិ​សាសន៍​ផ្សេងៗ នៅ​ប៉ាតាយ៉ា

No comments:

Post a Comment