PropellerAds
ក្នុង​ការ​អញ្ជើញ​ទៅ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សណ្ឋាគារ​លំដាប់​ផ្កាយ៥ “The Royal Sands Koh Rong” នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ២០១៨​នេះ សម្ដេច ហ៊ុន សែន បាន​ដាក់​ចេញ​បទ​បញ្ជា​២ និង​ការ​ព្រមាន​១។
ទី​មួយ សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​លោក សុខ ចិន្តាសោភា ជា​អគ្គលេខាធិការ សើរើ ពិនិត្យ និង​ដក​ហូត​យក​មក​វិញ ព្រោះ​សព្វថ្ងៃ​ គឺ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​​ទទួល​អាជ្ញាប័ណ្ណ​វិនិយោគ​ពី​រដ្ឋ ប៉ុន្តែ​មិន​ធ្វើ​ ហើយ​បាន​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដទៃ​ដែល​ខុស​នឹង​ច្បាប់​រដ្ឋ។
ទី​ពីរ សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ដែល​មាន​លោក ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​ ពិនិត្យ និង​ដោះស្រាយ​ក្បាល​ដី​ចំនួន៥៨៤ ជូន​ប្រជាពលរដ្ឋ​​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ត្រឹមត្រូវ។ ក្បាលដី​ទាំង​នោះ មិន​ទាន់​អាច​ចេញ​ជូន​ប្រជាពលរដ្ឋ​បាន ដោយសារ​ក្បាល​ដី​ទាំង​នោះ មាន​វិវាទ និង​កំពុង​ពិនិត្យ​អត្តសញ្ញាណ។
ប្រភពរូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន
ចុងក្រោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ព្រមាន​ធ្ងន់ៗ​ទៅ​កាន់​អ្នក​មាន​អំណោច និង​អ្នក​មាន​ទ្រព្យ​មួយ​ចំនួន ដែល​កន្លង​មក​តែងតែ​មក​កាង កាន់កាប់ និង​ទន្ទ្រាន​យក​ដី​រដ្ឋមួយ​ចំនួន​នៅ​តំបន់​កោះរុង​នេះ គឺ​ត្រូវ​តែ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់។ សម្ដេច​តេជោ​ថា ពួក​អ្នក​មក​ទន្ទ្រាន គឺ​ភាគ​ច្រើន​មិនមែន​រស់​នៅ​កោះ​រ៉ុង​នោះ​ទេ គឺ​មួយ​ចំនួន​រស់នៅ​ក្រុង​ភ្នំពេញ ឬ​កន្លែង​ផ្សេងៗ។
ទន្ទឹម​នឹង​នេះ សម្តេច​តេជោ បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ពិនិត្យ និង​បញ្ឈប់​អំពើ​កាប់​ឈើ​ ទន្ទ្រាន​យក​ដី ឬ​យក​ឈើ​លក់​ខុស​ច្បាប់​ជា​បន្ទាន់។ ជា​មួយ​គ្នា​នេ សម្ដេចតេជោ​បាន​ណែនាំ​ឲ្យ​លោក សៅ សុខា មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ប្រើប្រាស់​កម្លាំង​​ចាត់​វិធានការ​លើ​​អ្នក​កាប់​ឈើ​ ទន្ទ្រាន​យក​ដី​ ឬ​​យក​ឈើ​​លក់​​ខុស​​ច្បាប់​ផង​ដែរ៕​

អត្ថបទ៖ វាសនា

ប្រមុខ​រាជរដ្ឋាភិបាល ដាក់​ចេញ​បទ​បញ្ជា​២ និង​ការ​ព្រមាន​១ នៅ​កោះរ៉ុង

No comments:

Post a Comment