PropellerAds
រថយន្ត​ដែល​ត្រូវ​បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ផ្ទុក​មនុស្ស ​៣ ទៅ ៤​នាក់ ​ត្រូវ​រថភ្លើង​ដែល​ចេញ​ដំណើរ ពី​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ​បុក​រុញ​ជាង ៥០​ម៉ែត្រ កាល​ពី​ម៉ោង​ប្រហែល​ ១១​ព្រឹក ​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​គីឡូម៉ែត្រ លេខ​បួន សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។ នេះ​បើតាម​វេបសាយ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

រថភ្លើង បុករុញរថយន្ត ជាង ៥០ម៉ែត្រ នៅភូមិ​គីឡូម៉ែត្រ លេខ​បួន សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ នាថ្ងៃទី២១មេសា
បើ​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យដឹង​ថា នៅ​ពេល​រថភ្លើង​បុក​រថយន្ត គឺ​រថភ្លើង ចេញ​ពី​ស្ថានីយ ប្រមាណ​ជាង ១​គីឡូម៉ែត្រ ក៏​មាន​រថយន្ត នីសាន់ ២ បាំង ពណ៌ ស ពាក់​ស្លាក់ លេខ​ភ្នំពេញ 2A-8727 បើក​ឆ្លង​កាត់​ផ្លូវ​រថភ្លើង ពី​ត្បូង​មក​ជើង ខណៈ​ពេល​ដែល​រថភ្លើង​កំពុង​ចេញ​ដំណើរ​ពី ប៉ោយប៉ែត​ទៅ ស៊ីសូផុន ឬ សិរីសោភ័ណ បាន​បុក​រុញ​។ ក្នុង​ហេតុការណ៍​នេះ គ្មាន​អ្នក​រងរបួស​ធ្ងន់ធ្ងរ​ទេ តែ​អ្នក​ដំណើរ​ក្នុង​រថយន្ត ភ័យ​ទន់ដៃទន់ជើង​ រួច​សន្លប់​។
អ្នក​ដំណើរ​ទាំង​នេះ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​។ ចំណែក​រថយន្ត​បាន​​កំពិត​មួយ​ចំហៀង (ខាងឆ្វេង)។

គួររំឭកថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថភ្លើង​បុក​នៅ​ខេត្ត​បន្ទាយមានជ័យ​កើត​មាន​២​ករណី​ហើយ​។ ករណី​ទី​១​កាលពី​ថ្ងៃ​ទី​០៧​ ខែ​មេសា​ ឆ្នាំ​២០១៨​ ដែល​បុក​រថយន្ត​កា​ម៉ា​រី​គ្មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ទេ​ តែ​ខូចខាត​រថយន្ត ​ដែល​កើតឡើង​នៅ​ម្តុំ​ផ្សារ​គុត្ត​សត​ ស្រុក​អូរ​ជ្រៅ​។​ ករណី​ទី​២ ​នៅ​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​គ្មាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដូច​គ្នា​៕

រថភ្លើង ដែលបុករថយន្ត
រូបភាព៖ ដើមអម្ពិល
អត្ថបទ៖ លាភ.

រថភ្លើង ​ប៉ោយប៉ែត-សិរីសោភ័ណ បុក​រថយន្ត​ដែល​បើក​ឆ្លង​ផ្លូវ​ដែក អូស​ជាង៥០​ម៉ែត្រ

No comments:

Post a Comment