ធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឆ្ពោះទៅឃុំដាក់ដាំ ស្រុកអូររាំង រហូតដល់ទល់ដែនប្រទេសវៀតណាម ចម្ងាយផ្លូវប្រហែល ៣០គីឡូម៉ែត្រ លោកអ្នកនឹងឃើញមានទេសភាពដ៏ស្រស់ត្រកាល ត្រជាក់ភ្នែក។
ផ្លូវចាក់កៅស៊ូដ៏ស្រស់ស្អាតនេះ មានឡើងភ្នំ ចុះភ្នំ ពេលខ្លះបត់បែនដូចអក្សរ N។ អ្វីដែលពិសេស គឺផ្លូវនេះ មានអមទៅដោយដើមឈើតូចធំ មានដើមស្រល់ និងវាលស្មៅពណ៌មាសនៅលើភ្នំដ៏ស្រស់បំព្រង។
ភ្ញៀវទេសចរភាគច្រើន ពុំសូវបានទៅដល់តំបន់នេះទេ ប៉ុន្តែតាមពិតតំបន់នេះ គឺជាទីកន្លែងដែលមានទេសភាពស្រស់ស្អាតបំផុតមួយ។ ក្រៅពីទេសភាពតាមដងផ្លូវ គេក៏អាចឃើញថ្ងៃលិចផងដែរ។
ចង់ដឹងថាស្អាតប៉ុណ្ណា មើលរូបភាព ៨សន្លឹក ខាងក្រោមនេះ៖
អត្ថបទ៖ វិន ជីវ័ន្ត
No comments:
Post a Comment