ជើងខ្លាំង ធឿន ធារ៉ា កំពុងល្បីមានឈ្មោះបោះសំឡេងមិនថា នៅសង្វៀនខ្មែរ និងសង្វៀនថៃ ។ ប៉ុន្តែអ្នកគាំទ្រប្រហែលមិនដឹកស្មានថា អ្នកប្រដាល់រូបនេះមានចំណុចអ្វីខ្លះដែលនឹកស្មានមិនដល់ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញជូន៖
១-អត់ចេះអានអក្សរខ្មែរ ៖ ជើងខ្លាំងល្អគ្រប់ក្បាច់រូបនេះត្រូវបានគេដឹងថា មិនបានសិក្សាច្រើនឡើយ។ ជាមួយគ្នានោះរូបគេមិនអាចអានអក្សរខ្មែរបានទេ។
២-ជាកីឡាករខ្មែរទី១ប្រលូកសង្វៀន Max Muay Thai ច្រើនជាងគេ ៖ បើគិតមកដល់ពេលនេះអ្នកប្រដាល់មានដើមកំណើតមកពីខេត្តព្រៃវែង បានចូលខ្លួនប្រលូកសង្វៀន Max Muay Thai បានចំនួន ១០ លើកហើយ ក្នុងនោះចាញ់តែម្ដងគត់ ដោយឈ្នះ ៨ និងស្មើ១។ បើគិតទៅលើស្ថិតិនេះមិនទាន់មានអ្នកប្រដាល់កម្ពុជារូបណាបានទៅវៃសង្វៀននេះច្រើនដូចគេឡើយ។
៣-ខ្លាំងល្បីសឹងពេញប្រទេសតែមិនទាន់ខ្សែក្រវាត់ក្នុងដៃ ៖ បើគិតមកដល់បច្ចុប្បន្ន ធារ៉ា មិនទាន់មានខ្សែក្រវាត់សូម្បី១ក្នុងដៃ។ ចំណុចនេះអាចមកពីរូបគេមិនទាន់ទទួលបានឱកាស ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ នៅតាមស្ថានីយនានាក្នុងស្រុកក៏ដូចជានៅថៃជាដើម។ យ៉ាងណា រូបគេបានឈ្នះមេដាយមាសថ្នាក់ជាតិ និងឈ្នះការប្រកួតដណ្តើមប្រាក់លាននៅ CNC។
៤-Idol របស់ ធឿន ធារ៉ា ៖ ជើងខ្លាំងខិតជិតវ័យ ២០ ឆ្នាំរូបនេះ បានចូលចិត្តក្បាច់វៃរបស់ ម៉ឺន សុភា និងបានចាត់ទុកកីឡាករកម្ពុជារូបនេះជានិមិត្តរូប (Idol) ។ ចំណុចដែលធ្វើឲ្យ ធារ៉ា ចូលចិត្តគឺធ្ងន់គ្រប់ក្បាច់មិនថា កណ្ដាប់ដៃ និងទាត់ជាដើម ៕
No comments:
Post a Comment