ចូលឆ្នាំខ្មែរ លើកនេះ អ្នកធ្វើដំណើរពីភ្នំពេញទៅលេងខេត្ត អាចមិនអស់សោហ៊ុយ ១ រៀលនោះឡើយ។
ក្រុមហ៊ុនឯកជនជាច្រើន កំពុងចែកសំបុត្រឡានក្រុងទៅខេត្តដោយឥតគិតថ្លៃ រាប់ពាន់សន្លឹក ស្របពេលរថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញ ក៏ត្រៀមដឹកអ្នកដំណើរទៅខេត្តជាច្រើន ដោយឥតគិតថ្លៃផងដែរ។
កាន់តែចំណេញថែមមួយតង់ទៀត បើអ្នកជិះម៉ូតូកង់បីឥណ្ឌា ឬម៉ូតូឌុបរបស់ Grab ទៅបេនឡានក្រុងទាំងអស់នៅភ្នំពេញ អាចនឹងអត់លុយសូម្បីតែ ១ រៀល ព្រោះ Grab កំពុងមានប្រូម៉ូសិនបញ្ចុះតម្លៃ ១ម៉ឺនរៀល ដោយគ្រាន់តែប្រើកូដ TOVSROK ពេលហៅ Grab TukTuk (ម៉ូតូកង់បីឥណ្ឌា) ឬ Grab Bike (ម៉ូតូឌុប Grab) ជិះ។ កូដ TOVSROK អាចប្រើបាន ៣ ដងក្នុងមួយថ្ងៃ មានសុពលភាពចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែមេសា។
មានន័យថា បើអ្នកជិះ Grab TukTuk ឬ Grab Bike អស់ក្រោម១ម៉ឺនរៀល ឬត្រឹម ១ម៉ឺនរៀល អ្នកមិនចាំបាច់បង់លុយនោះឡើយ។ តែបើជិះអស់លើស ១ម៉ឺនរៀល លុយត្រូវបង់ គឺថ្លៃដំណើរសរុប ដក ១០ ០០០ រៀលចេញ។ ឧទាហរណ៍ ថ្លៃជិះសរុបអស់ ១៥ ០០០ រៀល អ្នកត្រូវបង់តែ ៥ពាន់រៀលប៉ុណ្ណោះ។
បញ្ជាក់ថា កូដ TOVSROK នេះ ប្រើបានសម្រាប់តែ Grab TukTuk និង Grab Bike ប៉ុណ្ណោះ។ សម្រាប់អ្នកមិនទាន់មាន Grab app **សូមចុចត្រង់នេះដើម្បីដោនឡូត**។
សូមមើលវីដេអូពីរបៀបហៅតាក់ស៊ី Grab ជិះ ដូចខាងក្រោម៖
អត្ថបទ៖ សុផាត
No comments:
Post a Comment