PropellerAds
ធ្នូខ្មែរត្រូវប៉ាន់ ព្រួញចំនួន ១៥ ដើម បាញ់ម្តងតម្លៃ ១ ម៉ឺនរៀល មានយុវជន យុវនារីចូលបាញ់លេងកម្សាន្ត យ៉ាងច្រើនកុះករ តាំងពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ នៃកម្មវិធីបុណ្យភូមិ។

ការបាញ់ព្រួញ ធ្នូខ្មែរ

លោក ទិល ចាន់លីន
លោក ទិល ចាន់លីន ជាគ្រូធ្នូខ្មែរប្រាប់ថា លោកបានយកធ្នូមកបង្ហាញក្នុងកម្មវិធី ៣ ប្រភេទ ហើយមានព្រួញជាង ១០០ គ្រាប់ ក្នុងមួយជួរមានអ្នកបាញ់ពី ៥ ទៅ ៦នាក់។ លោកបន្តថា ក្នុងកម្មវិធីបុណ្យភូមិជារៀងរាល់ឆ្នាំរូបលោក និងសមាជិក តែងតែចូលរួមបង្ហាញធ្នូខ្មែរជាកីឡាកម្សាន្តមួយ ក្នុងនោះយុវជនខ្មែររូបនេះក៏កត់សម្គាល់ថា ធ្នូខ្មែរ បានក្លាយជាកីឡាពេញនិយមមួយក្នុងកម្មវិធីបុណ្យភូមិ។

លោក ទិល ចាន់លីន គ្រូធ្នូខ្មែរ
មិនត្រឹមតែយុវជនទេដែលលេងបាញ់ធ្នូ សូម្បីយុវតីស្អាតៗជាច្រើនក៏ចូលលេងកម្សាន្តមិនចាញ់គ្នា​ដែរ​។ ធ្នូខ្មែរ ជាស្នាដៃផលិតដោយ លោក ទិល ចាន់លីន ដោយស្រង់គំរូពីធ្នូតាមជញ្ជាំងប្រាសាទអង្គវត្ត ពិសេសគឺស្រាវជ្រាវវិធីធ្វើពីព្រឹទ្ធាចារ្យចាស់ៗដែលរស់នៅដាច់ស្រយាល។ ក្រៅពីនោះ លោក ចាន់លីន សាកល្បងរៀនធ្វើធ្នូនេះដោយខ្លួនឯង ព្រោះចិត្តស្រលាញ់ រូបលោកចោលការងារទាំងអស់ ពិសេសមុខជំនួញគ្រួសារដ៏សមរម្យ មកស្រាវជ្រាវ និងផលិតធ្នូខ្មែរតែមួយមុខប៉ុណ្ណោះ។

យុវជន បាញ់ព្រួញ ធ្នូខ្មែរ
ចាន់លីន ប្រាប់ឱ្យដឹងដែរថា កាលដើមឡើយរូបគេមិនមានចំណូលពីការផលិតធ្នូខ្មែរនេះទេ ហើយក៏​មានការមើលងាយថា ការងារនេះមិនបានការ តែរូបលោកដឹងច្បាស់ថា នេះជាកីឡាខ្មែរ ដែលមានលក្ខណៈ​ពិសេសរបស់ខ្មែរ។ ជាពិសេសធ្នូខ្មែរមានកម្លាំង និងបាញ់បានឆ្ងាយជាងធ្នូបរទេស ថែមទាំងមានក្បួនខ្នាត និង​សិល្បៈ​រចនាល្អឯកទៀតផង។ មកដល់ពេលនេះជាង ៥ ឆ្នាំហើយ ដែលយុវជនម្នាក់នេះដាក់ខ្លួនផលិតធ្នូ និងបង្ហាញតែធ្នូខ្មែរ ហើយធ្នូនេះទៀតសោត ក៏មានការបង្ហាញជាប្រចាំរបស់ខ្លួន ក្រៅពីបុណ្យភូមិដូចគ្នា៕

ការបាញ់ព្រួញ ធ្នូខ្មែរ

លោក ទិល ចាន់លីន បង្ហាញពីការបាញ់ព្រួញ
ដោយឡែក បើលោកអ្នកចង់ចំណេញច្រើនពេលធ្វើដំណើរទៅលេងបុណ្យភូមិ តាក់ស៊ី Grab ជាជម្រើសល្អបំផុត ព្រោះអីមានប្រូម៉ូសិនបញ្ចុះតម្លៃ ៥០% នៃថ្លៃធ្វើដំណើរសរុបឯណោះ។ ការបញ្ចុះតម្លៃកំណត់ត្រឹម ៤០ ០០០ រៀល ខ្ពស់បំផុតចំពោះការធ្វើដំណើរម្ដង ។ បញ្ចូលកូដ BONNPHUM រាល់ពេលជិះ Grab ទៅលេងបុណ្យភូមិ (ប្រើកូដបាន ២ដង ក្នុងមួយថ្ងៃ) ដែលមានសុពលភាពចាប់ពីថ្ងៃទី ៦-៨ មេសា ២០១៨។ សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត៕

អត្ថបទ៖ Sunny

ធ្នូខ្មែរពេញនិយម រកចំណូលបានរាប់លានរៀលក្នុងមួយថ្ងៃ ពីកម្មវិធីបុណ្យភូមិ​

No comments:

Post a Comment