តារាចម្រៀងស្រី សុគន្ធ នីសា បានក្លាយខ្លួនជាតួឯកស្រីក្នុងរឿង ព្រះវេស្សន្តរ ជាលើកដំបូង ដែលបង្កការភ្ញាក់ដល់មហាជន។ ក្នុងការសម្តែងនេះអ្នកនាងបានដើរតួជានាងមេទ្រី រួមជាមួយលោក អុល សំអាង តួសម្តែងល្ខោនបាសាក់ដ៏ល្បីល្បាញ។
បើតាមលោក អុល សំអាង នេះគឺជាការសម្តែងឈុតក្នុងរឿងល្ខោនព្រះវេស្សន្តរប៉ុណ្ណោះ មិនមែនជាសម្តែងសាច់រឿងទាំងមូលនោះទេ។ លោកថា លោកសម្តែងជាតួព្រះវេស្សន្តរ ចំណែក អ្នកនាង សុគន្ធ នីសា សម្តែងជាតួនាងមេទ្រី ដែលអ្នកទាំងពីរថតរួមគ្នាថ្មីៗនេះប៉ុណ្ណោះ។
ឈុតក្នុងរឿងព្រះវេស្សន្តរនេះនឹងត្រូវដាក់បញ្ចូលក្នុងរឿងមួយរបស់ផលិតកម្មរស្មីហង្សមាស តែមិនដឹងចំណងជើងឡើយ នេះបើតាមការបញ្ជាក់របស់លោក អុល សំអាង៕
អត្ថបទ៖ ដេត ធន្នី
រូបភាពៈ ហ្វេសប៊ុក អុល សំអាង អភិវឌ្ឍសិល្បៈខ្មែរ
No comments:
Post a Comment