មនុស្សយ៉ាងហោចណាស់ មនុស្ស ៣៧នាក់ បានស្លាប់នៅក្នុងហេតុការណ៍ឆេះផ្សារទំនើបមួយកន្លែងនៅក្រុង Kemerovo តំបន់ស៊ីប៊ីរី ប្រទេសរុស្ស៊ី កាលពីយប់មិញនេះ (២៥ មីនា)។
ក្រៅពីអ្នកស្លាប់ នៅមានមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ដែលធ្វើឲ្យចំនួនអ្នកស្លាប់ អាចនឹងបន្តកើនឡើងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី។
អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះនៅជាន់ខាងលើនៃផ្សារទំនើប Winter Cherry ចំពេលអ្នកជនរងគ្រោះភាគច្រើន កំពុងស្ថិតនៅក្នុងរោងកុន។
មកទល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុនៃការឆេះនេះនៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត។
សូមបញ្ជាក់ថា ផ្សារទំនើបដែលឆេះនេះ បានបើកកាលពីឆ្នាំ២០១៣ ដែលនៅក្នុងនោះ រួមមានរោងកុន ភោជនីយដ្ឋាន កន្លែងសោណា កន្លែងបោះប៊ូលីង និងសួនសត្វសម្រាប់កុមារជាដើម៕
ប្រភព៖ Kley Kley អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment