កញ្ញា ថុន ថាវរី វ័យ ២៨ ឆ្នាំ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកព័ត៌មានវិទ្យាពីសាធារណៈរដ្ឋ ឆេក បាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា «នារីប្រពៃ» ឬ ជាភាសាអង់គ្លេស «Proper Women»។
តាមរយៈការនិពន្ធសៀវភៅមួយក្បាលនេះ ធ្វើឱ្យកញ្ញា មានឱកាសធ្វើដំណើរស្ទើរពេញប្រទេសអ៊ឺរ៉ុបដើម្បីធ្វើបទបង្ហាញពីការតែងនិពន្ធសៀវភៅ ហើយឆ្លៀតដើរកម្សាន្តផ្ទាល់ខ្លួនផង ដោយយកថវិកាដែលទទួលបានពីការដើរធ្វើបទបង្ហាញទាំងនេះ។ ក្រៅពីបណ្តាប្រទេសនៅ អ៊ឺរ៉ុប កញ្ញា ក៏ធ្លាប់បន្តដំណើរទៅកាន់ប្រទេសមួយចំនួនទៀតដូចជា អាមេរិច បារាំង អូទ្រីស ឥណ្ឌូនេស៊ី ថៃ ឡាវ ហើយបន្ចុប្បន្នជាមគ្គុទេសទេសចរណ៍ នាំភ្ញៀវទេសចរណ៍បរទេសដើរកម្សាន្ត និងសិក្សាជុំវិញប្រទេសកម្ពុជា។
ថារវី ប្រាប់ថា ដោយសាររូបនាងចូលចិត្តការដើរលេងកម្សាន្ត ហើយរៀនសូត្របានច្រើនពីបទពិសោធន៍ការដើរកម្សាន្តទាំងនោះ ទើបបណ្តាលឱ្យខ្លួនឯងចាប់អារម្មណ៍លើការសរសេរ និងដើរកម្សាន្ត។ «ព្រោះការដើរលេងកម្សាន្តធ្វេីឱ្យយើងជួបរឿងរ៉ាវប្លែកៗជាច្រើន ហើយវាក៏ក្លាយជារឿងដែលអាចនិទានប្រាប់ដល់មនុស្សដទៃទៀត» កញ្ញា ថាវរី បន្ថែម។ ដោយមានការយល់ឃើញថា សៀវភៅជាឃ្លាំងចំណេះដឹងមួយមានតម្លៃ និងជាការបង្ហាញពីអារម្មណ៍ រួមទាំងសិល្បៈនៃការសិក្សា ទើបកញ្ញាសម្រេចចិត្តសរសេរសៀភៅវ លើកទឹកចិត្តមួយ ចំណងជើងថា «នារីប្រពៃ» ដើម្បីស្រ្តីខ្មែរទូទៅក្នុងសង្គមមាតាធិបតេយ្យមួយនេះ។
សៀវភៅ «Proper Women» ឬ «នារីប្រពៃ» រៀបរាប់ពីសង្គមខ្មែរ ដែលស្ត្រីភាពច្រើនជួបប្រទះ ដូចជាការសិក្សា ការងារក្នុងសង្គម និងបញ្ហាទំនៀមទម្លាប់មួយចំនួនដែលធ្វើឱ្យស្រ្តីមានការលំបាករស់នៅក្នុងសង្គមនេះ និងមិនរីកចម្រើន។ សៀវភៅនេះ ដំបូងឡើយ កញ្ញា ថាវរី បាននិពន្ធជាភាសារអង់គ្លេស ដោយគិតថា ទីផ្សារសៀវភៅ មានតែជនបរទេស។ លើសពីការរំពឹងទុកដោយមានការគាំទ្រជាច្រើនពីសិស្សនិស្សិតខ្មែរនោះ សៀវភៅនេះក៏ត្រូវបាន បោះពុម្ភជាភាសាខ្មែរ ដែលលក់ដាច់ស្តុកអស់ប្រមាណ ៣ ០០០ ក្បាលហើយ។
បន្ចុប្បន្នកញ្ញា ថាវរី ក៏កំពុងបោះពុម្ពសៀវភៅ «នារីប្រពៃ» បន្ថែម ៣ ០០០ ច្បាប់ទៀត ដោយមានការសួរនាំ និងកម្ម៉ងទុកជាមុនជាច្រើនកន្លែង ពិសេសតាមស្ថាប័ន្ត អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការទាក់ទងនឹងស្រ្តី។ កញ្ញា ថាវរី ក៏បញ្ជាក់ទៀតដែរថាខ្លួនក៏កំពុងសរសេរសៀវភៅថ្មីមួយក្បាលទៀត រៀបរាប់ពីជីវប្រវត្តិរបស់មនុស្សតស៊ូម្នាក់ដែលបានក្លាយខ្លួនជាបុគ្គលគំរូក្នុងការបង្កើតមុខរបស់ថ្មី ឬសហគ្រិនភាព៕
អត្ថបទ៖ Sunny
No comments:
Post a Comment