រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំលើកទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។
សង្រ្កាន្តវត្តភ្នំលើកនេះ មានលក្ខណៈពិសេស ដោយនឹងដាក់បង្ហាញស្ថាបត្យកម្មសំណង់របស់ខ្មែរតាំងពីសម័យបុរាណ(ផ្ទះខ្មែរ ផ្ទះប៉ិត ផ្ទះកន្តាំង) និងការតាំងពិព័រណ៍សម្ភារផ្សេងៗក្នុងភូមិខ្មែរដូចជា ត្បាញហូល ផាមួង ក្រមា ផលិតផលនំ និងបង្អែមខ្មែរ។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឲ្យមានការលេងលែ្បងប្រជាប្រិយខ្មែរផ្សេងៗដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ ខាំប៉ិគក់ ពាំពងមាន់ អូសធៀងស្លា-ល- និងមានការប្រគំតន្ត្រីសម័យវង់ធំផងដែរ៕
K01 ត្រូវបុរសមិនស្គាល់មុខម្នាក់យកទឹកសំរាមចាក់លើក្បាលទាំងកណ្តាលថ្ងៃខណៈពេលដែលលោកកំពុងតែ Live Video (មានវីដេអូ)
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment