ចាក់បញ្ចាំងថ្ងៃដំបូងកាលពីថ្ងៃសុក្រចំថ្ងៃចូលឆ្នាំចិន Monster Hunt 2 បានក្លាយទៅជាខ្សែភាពយន្តចិនដំបូងដែលរកចំណូលបានច្រើនបំផុតដល់ទៅ ៩៧លានដុល្លារត្រឹម១ថ្ងៃ ដោយបានបំបែកកំណត់ត្រា Detective Chinatown 2 ដែលធ្លាប់រកចំណូលបានច្រើនបំផុតនៅថ្ងៃបើកឆាកបានចំនួន ៥៩ លានដុល្លារ។ នេះបើតាមសារព័ត៌មាន Forbes ទើបបានចុះផ្សាយ។
អ្នកប្រមាញ់សត្វចម្លែក ឬ Monster Hunt 2 របស់អ្នកនិពន្ធ Roman Hui គឺជារឿងដែលផ្អែកលើ Monster Hunt ឆ្នាំ ២០១៥ ដែលកាលណោះ Monster Hunt បានកើបលុយប្រមាណ ៣៨២លានដុល្លារ។ វាជារឿងបែបផ្សងព្រេង វាយប្រហារ ដែលមានតួអង្គមនុស្ស និង គំនូរជីវចលជាមួយគ្នា។ Monster Hunt 2 សំដែងដោយតួកុន និង ជាតារាចម្រៀងផង គឺលោក Jing Boran និង តារាស្រីនាង Bai Baihe។
ទោះជាមិនមែនជារឿងសង្គ្រាមពិភពផ្កាយរបស់ក្រុមហ៊ុន Walt Disney ក៏ដោយ ខ្សែភាពយន្តចិនអាចកើបលុយបានសន្ធឹកសន្ធាប់ពីអតិថិជនក្នុងស្រុក ដែលមានចំនួនរាប់ពាន់លាននាក់៕
No comments:
Post a Comment