កន្លងមកទស្សនិកជនប្រហែលជាមិនធ្លាប់ដឹងនោះទេថាតារាសម្ដែងប្រុស-ស្រី៥រូបកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ ជាកូនកាត់សាសន៍អ្វី? ទើបបានជាពួកគេមានរូបរាងស្រស់ស្អាត និងសង្ហាគួរឲ្យទាក់ទាញដូច្នេះ។
១/ តារាសម្ដែងស្រីរូបស្រស់សោភាកំពុងតែលេចធ្លោខ្លាំងក្នុងខ្សែភាពយន្តភាគ និងខ្នាតធំ អ្នកនាង ប៊ីរីយា ជាកូនកាត់ខ្មែរឥណ្ឌា ជាប់សាច់ឈាមខាងឪពុក។
ចុះឈ្មោះដើម្បីរកលុយតាមរយះ LEGITIMONEY.COM ទទួលលុយបានពិតពិត (សូមចុចអក្សរពណ័ខៀវនេះ) ខ្មែរស្រលាញ់ខ្មែរ
២/ តារាសម្ដែងសិចស៊ីដើមទ្រូងមិនចាញ់ស្រីអឺរ៉ុបកញ្ញា ដេនី ក្វាន់ មានលោកឪពុកជាកូនកាត់សាសន៍ឥណ្ឌា ហេតុដូច្នេះហើយទើបសាច់ញាតិបងប្អូនរបស់ នាង មានមុខមាត់ និងរូបរាងស្រដៀងជាតិសាសន៍ដទៃ។
៣/ ស្រីស្អាត ម៉ូកតា ម៉ាតថាណា ជាកូនកាត់ឥណ្ឌា នាងទើបតែលេចមុខក្នុងវិស័យសិល្បៈជាង ២ ឆ្នាំប៉ុណ្ណោះតែតម្លៃខ្លួនវិញមិនចាញ់តារាល្បីៗប៉ុន្មានឡើយថតមួយថ្ងៃស៊ីថ្លៃចន្លោះពី ៤០០ ទៅ៥០០ ដុល្លារអាមេរិក។ នាង មានឪពុកជាកូនកាត់ឥណ្ឌា ចូលប្រឡូកសិល្បៈមុនដំបូងតាមរយៈការប្រឡងស្រីស្រស់ប្រុសស្អាតនៅទូរទស្សន៍ My Tv ក្នុងឆ្នាំ ២០១៦ ។
៤/ តារាសម្ដែងប្រុសលេងស្ទីលពុកមាត់និងពុកចង្កាលោក គីមសាន បានឲ្យដឹងថា ខ្លួនមានឪពុកជាកូនកាត់សាសន៍ឥណ្ឌា ទើបលោកមានទម្រង់មុខដូចសាសន៍គេដូច្នេះ។
៥/ ចំណែកឯតារាបង្ហាញម៉ូដ និងសម្ដែងកំពុងតែមានទីផ្សារសិល្បៈក្រោយពីជម្នះគំនាបគ្រួសារ លី ឧត្ដម វិញជាកូនកាត់ខ្មែរឥណ្ឌា ព្រោះលោកមានឪពុកជាជនជាតិឥណ្ឌា៕
អត្ថបទ៖ ឆុង ស៊ីណាន
No comments:
Post a Comment