កម្មវិធី Max Muay Extreme របស់ប្រទេសថៃបានចាប់គូឱ្យកម្ពុជា៣នាក់តតាំងជាមួយកីឡាករថៃ៣នាក់ក្នុងការប្រកួតអមគូខ្សែក្រវាត់២គូ នៅរាត្រីនេះចាប់ពីម៉ោង៨:៤៥នាទីតទៅ។
កីឡាករកម្ពុជាទាំង៣នាក់នោះរួមមាន គី ដេត វាយក្នុងទម្ងន់៥១គីឡូក្រាម កីឡាករ លី ភា វាយក្នុងទម្ងន់៦០គីឡូក្រាម និងកីឡាករចំណូលមិនដែលឃើញមុខវឿន វ៉ាន់ វាយក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ គេសង្កេតឃើញថាកីឡាករទាំង៣នាក់នេះ មានសមត្ថភាពប្រហាក់ប្រហែលគ្នាបើធៀបទៅនឹងកីឡាករខាងថៃ ស្របពេលដែលពួកគេតែងតែបានបង្ហាញសមត្ថភាពជាញឹកញាប់តាមសង្វៀនក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ។
លី ភា ជាកីឡាករដែលប្រិយមិត្តអាចស្គាល់ច្រើន ត្បិតអីរូបគេធ្លាប់វាយនៅក្នុងស្រុកដែរ ប៉ុន្តែមិនសូវជោគជ័យនោះទេ។ កីឡាករមានជំហររឹងរូបនេះ ភាគច្រើនបានប្រកួតនៅថៃ ប៉ុន្តែលទ្ធផលមិនសូវល្អឡើយ។ មិនខុសគ្នាដែរ គី ដេត ក៏ជាកីឡាករកម្ពុជាបានប្រកួតនៅសង្វៀនថៃញឹកដែរ ប៉ុន្តែលទ្ធផលមិនខុសពី លី ភា ទេ។ តួយ៉ាងប្រកួតចុងក្រោយនៅសង្វៀន Extreme នេះ ចាញ់កីឡាករថៃដោយសន្លប់។ ចំពោះ វឿន វ៉ាន់ វិញ ជាកីឡាករថ្មីដែលទើបតែបានបង្ហាញមុខនៅសង្វៀនប្រដាល់មួយនេះ។
កម្មវិធី Max Muay Extreme ជាការប្រកួតវាយ៣ទឹក នឹងមានពាក់ហ្គង់ដូចការប្រកួតនៅ MMA ដែរ។ កម្មវិធីវាយមួយនេះ មានការពេញនិយមមិនចាញ់ MX Muay Thai ឡើយ៕
ចុះឈ្មោះដើម្បីរកលុយតាមរយះ LEGITIMONEY.COM ទទួលលុយបានពិតពិត (សូមចុច)
ចុះឈ្មោះដើម្បីរកលុយតាមរយះ LEGITIMONEY.COM ទទួលលុយបានពិតពិត (សូមចុច)
អត្ថបទ៖ មុន្នីរម្យ
No comments:
Post a Comment