វីដេអូមួយត្រូវបានបង្ហោះផ្សាយលើគេហទំព័រ YouTube ជុំវិញករណីផ្ទុះឆេះ iPhone របស់បុគ្គលិកមួយគ្រឿង ដោយគ្មានមូលហេតុ កាលពីថ្ងៃទី ២៥ មករា ក្នុងហាងកាត់សក់នៅប្រទេសវៀតណាម។ ទំនងជា iPhone ទុកចោលនៅលើតុ ដោយគ្មាននរណាចុចលេងអ្វីទាំងអស់ ប៉ុន្តែសុខៗក៏ផ្ទុះបែកផ្កាភ្លើង ភ្ញាក់ផ្អើលទាំងភ្ញៀវដែលកំពុងធ្វើសក់។
រៀបរាប់ខ្សែវីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាព ដំបូងឡើយបុគ្គលិកកំពុងអង្គុយធ្វើសក់ឲ្យនារីម្នាក់ បន្លឺសំឡេងភ្លេងចាក់រណ្ដំចិត្ត បានមួយពព្រិចភ្នែកទូរសព្ទក៏ផ្ទុះឆេះ បែកផ្កាភ្លើងនិងហុយផ្សែង បង្កការស្លន់ស្លោពេញមនុស្សក្នុងហាង សំណាងល្អគ្មាននរណាម្នាក់រងរបួសអ្វីទេ ហើយភ្លើងក៏ឆាប់រលុតទៅវិញដូចគ្នា។
តាមការបកស្រាយពីប្រភពមួយនេះពុំមែនជា iPhone ទើបតែទិញថ្មីនោះទេ ដោយអាចជាម៉ូឌែល iPhone 6 មានប្រើខ្ទង់ ៣-៤ ឆ្នាំទៅហើយ ម្ល៉ោះបើចង់ដឹងការបកស្រាយពី Apple អាចនឹងពិបាកបន្តិច ណាមួយមូលហេតុភាគច្រើន ក៏គួរតែជាកំហុសនៃការប្រើប្រាស់ឬផ្លាស់ប្ដូរគ្រឿងបន្លាស់ឥតគុណភាពរបស់អតិថិជនផ្ទាល់។
ទស្សនាវីដេអូ:
ប្រភព: Soranews24.com
អត្ថបទ៖ កៅ រក្សា
No comments:
Post a Comment