PropellerAds
សហព័ន្ធ​បាល់ទាត់​ពិភព​លោក​ FIFA ​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នា​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​​ឲ្យ​ដឹង។
លោក Gianni ប្រធាន FIFA (ប្រភព​រូប​ថត៖ FIFA)
វា​ជា​រឿង​ដ៏​សម្ងាត់​មួយ​ដែល​សហព័ន្ធ​បាល់ទាត់​ពិភព​លោក​​បាន​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា​​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​។ កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ចូល​រួម​ដោយ​លោក​ Gianni Infantino ប្រធាន​ FIFA មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ FIFA និង​ប្រធាន​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​បាល់ទាត់​នៃ​បណ្តាល​ប្រទេស​នានា​ដែល​មាន​ជាង​២០​ប្រទេស​ក៏​ចូល​រួម​ដែរ។ ក្នុង​នោះ​ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​ និង​លោក​អគ្គលេខាធិការ​ក៏​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ។
អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ​ ​ក្រុម​ការងារ​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក​ជា​អ្នក​ចុះ​មក​រៀប​ចំ​ទាំង​ស្រុង​​នៅ​កម្ពុជា​សម្រាប់​កិច្ច​ប្រជុំ​នេះ​​ដូច​ជា​​កន្លែង​ស្នាក់​នៅ​ ការ​ធ្វើ​ដំណើរ​ ការ​រៀប​ចំ​ទទួល​មន្ត្រី​នៅ​ប្រលានយន្តហោះ​ ម្ហូប​អាហារ​ និង​កិច្ច​ការងារ​ផ្សេង​ទៀត​ដោយ​មិន​ពាក់​ព័ន្ធ​នឹង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដែល​ជា​ម្ចាស់​ទឹក​ដី​ឡើយ។ កិច្ច​ប្រជុំ​កំពូល​របស់​ FIFA នេះ​គ្រោង​នឹង​រៀប​ចំ​ព្រឹក​​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សូហ្វីតែល រាជ​​ធានី​ភ្នំពេញ។
លោក Gianni (ប្រភពរូបថត៖ AFP)
តាម​ព័ត៌មាន​ជាក់​លាក់​មួយ​បង្ហាញ​ថា លោក​ Gianni Infantino ប្រធាន​ FIFA នឹង​អញ្ជើញ​មក​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​នេះ​ ដូច្នេះ​ច្បាស់​ណាស់​​ដែល​លោក​អាច​នឹង​បន្ត​ដំណើរ​មក​ប្រទេស​កម្ពុជា​​ថ្ងៃ​បន្ទាប់៕

អត្ថបទ៖ ជាន ចាន់រ៉ា

ស្ងាត់ៗ ប្រធាន​ FIFA ជ្រើស​រើស​យក​​កម្ពុជា​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​សប្តាហ៍​នេះ​

No comments:

Post a Comment