នេះជាសេចក្តីជូនដំណឹងរបស់ធនាគារ អេស៊ីលីដា ប្រាប់ដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ន ព្រោះថា ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ មានជនខិលខូចមួយចំនួនបានអះអាងខ្លួនថា ជាបុគ្គលិកធនាគារអេស៊ីលីដា ឬយកឈ្មោះធនាគារអេស៊ីលីដា ទៅប្រើប្រាស់ដើម្បីឆបោកបា្រក់ពីអតិថិជន និង សាធារណជនមួយចំនួនតាមរយៈទូរស័ព្ទ ឬតាមមធ្យោបាយ ផ្សេងៗទៀត ដោយតម្រូវឲ្យអតិថិជន ឬសាធារណជននោះ ផ្ទេរប្រាក់មួយចំនួនជាមុនសិន ដើម្បីចំណាយរត់ការជាថ្នូរនឹងការទទួលបានរង្វាន់ជាទឹកប្រាក់ ពីធនាគារអេស៊ីលីដា ។
ឆ្លើយតបនឹងករណីនេះ ធនាគារអេស៊ីលីដាបានអះអាង ពុំមានកម្មវិធីចាប់ឆ្នោតផ្សងសំណាង ឬផ្តល់រង្វាន់ជាទឹកប្រាក់ ណាមួយជូនអតិថិជន និងសាធារណជនឡើយ ។ ករណីមានចម្ងល់ និងដើម្បីចៀសវាងទទួលរងនូវការឆបោកពីសំណាក់ជនខិលខូចទាំងនោះ សូមទំនាក់ទំនងដោយផ្ទាល់មកសាខារបស់ធនាគារអេស៊ីលីដាដែលនៅជិត ឬទូរស័ព្ទមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) តាមរយៈ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣៕
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment