ល្ងាចថ្ងៃសៅរ៍ទី១០ ខែកុម្ភៈនេះ សារព៌តមានក្នុងស្រុកមួយចុះផ្សាយថាតារាសម្ដែង សូដា នីតា បានប៉ុនប៉ងធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួន តែសំណាងល្អត្រូវបានគ្រួសារប្រទះឃើញ និងជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។
ហេតុការណ៍នេះត្រូវបានគេសន្និដ្ឋានថាកើតឡើងដោយសារនាងតូចចិត្តនឹងវាសនា ដែលមានមនុស្សជាច្រើនទិទាន និងមិនសូវទទួលបានភាពកក់ក្ដៅពីអ្នកជុំវិញខ្លួន ត្បិតប៉ុន្មានម៉ោងមុននាងបានបង្ហោះសារ១ដែលមានអត្ថន័យដូចខាងក្រោម៖
ភ្លាមនោះ Sabay បានទាក់ទងទៅសាមីខ្លួនផ្ទាល់ដើម្បីបំភ្លឺ តែប្រព័ន្ធទូរសព្ទក៏ត្រូវបានកាត់ផ្ដាច់ទៅវិញក្រោយឮសំឡេង កញ្ញា សូដា នីតា យំខ្សឹកខ្សួលបន្តិចបន្តួច។
ទីបំផុត ចម្ងល់របស់មហាជនត្រូវបានបកស្រាយ ព្រោះតារាសម្ដែងរូបនេះបានបញ្ជាក់ប្រាប់ក្នុង Group Chat របស់សមាគមសិល្បករខ្មែរថា នាងមិនកើតអ្វីនោះទេ។ នេះជារឿងយល់ច្រលំ ហើយសូម្បីតែគ្រួសារនាងផ្ទាល់ក៏ឆោឡោ តក់ស្លុត មិនស្ទើរដែរ ក្រោយពេលគោះទ្វារបន្ទប់នាងតែនាងមិនបើក។
នាងសង្កត់ន័យថា មូលហេតុដែលនាងមិនបើកទ្វារនោះ គឺដោយសារនាងកំពុងសំងំខាត់ស្បែក៕
អត្ថបទ៖ Men Sokna
No comments:
Post a Comment