រឿងខ្លីមួយមានចំណងជើងថា «៣នាទី» បាននិយាយរៀបរាប់ពីស្រ្តីបម្រើការលើរថភ្លើង ដែលធ្វើដំណើរពីទីក្រុង Nanning ឆ្ពោះទៅកាន់ទីក្រុង Harbin ជាផ្លូវរថភ្លើងវែងបំផុតមួយរបស់ប្រទេសចិន។
ការធ្វើដំណើរម្តងៗប្រើរយៈពេល ៦ ថ្ងៃ ខណៈស្ត្រីខាងលើមានពេលកាន់តែតិច ដើម្បីជួបមុខកូនប្រុស ឈ្មោះថា Ding ជាពិសេសក្នុងអំឡុងរដូវវិស្សមកាល ដូចជា ចូលឆ្នាំចិន ជាដើម។
ទោះបីជាយ៉ាងណា ប្អូនស្រីរបស់នាងជាអ្នកមើលការខុសត្រូវលើ Ding ខណៈក្មេងប្រុសរូបនេះបានខិតខំរៀនសូត្រយ៉ាងខ្លាំង ដើម្បីធ្វើឲ្យម្តាយរបស់គេសប្បាយចិត្ត។
នៅក្នុងឆ្នាំថ្មីនេះ ប្អូនស្រីរបស់នាងបាននាំ Ding ទៅកាន់ស្ថានីយរថភ្លើង Kaili ស្ថិតក្នុងខេត្ត Guizhou ដើម្បីបានជួបមុខម្ដាយ រយៈពេលត្រឹម ៣នាទី ពេលរថភ្លើងឈប់នៅទីនោះ៕
ចង់ដឹងថា តើរយៈពេល ៣នាទី មានរឿងអ្វីកើតឡើងខ្លះ សូមទស្សនាវីដេអូទាំងអស់គ្នា៖
No comments:
Post a Comment