PropellerAds
«ការ​តស៊ូ​មិន​អាច​ជួយ​ឲ្យ​គ្រប់​គ្នា​ក្លាយ​ជា​អ្នក​មាន តែ​អ្នក​មាន​គ្រប់​គ្នា​សុទ្ធតែ​មាន​ជីវិត​ត​ស៊ូ»។ មិន​ខុស​គ្នា​នឹង​ពាក្យ​នេះ មហាសេដ្ឋី Jack Ma កើត​មក​ក្នុង​ត្រកូល​គ្រួសារ​ក្រ​ខ្សត់ គ្មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ជា​មរតក​ដូច​មហាសេដ្ឋី​ឡើយ ហើយ​ថែម​ទាំង​មាន​អ្នក​មើល​ងាយ​មិន​ចង់​និយាយ​ស្ដី​ជាមួយ ដោយសារ​គិត​ថា​លោក​ក្រ រូប​រាង​ក៏​អាក្រក់។ ក្រ​ទ្រព្យ អន់​រូប​សម្បត្តិ​មែន ប៉ុន្តែ Jack Ma ជា​មនុស្ស​ដែល​តស៊ូ ប្រឹង​រៀន​សូត្រ និង​ចាប់​ផ្ដើម​ស្វែង​រក​ការងារ​ធ្វើ​តាំង​ពី​ក្មេង បើ​ទោះ​ត្រូវ​គេ​បដិសេធ​រាប់​សិប​ដង ហើយ​ចំណូល​ដំបូង​ជា​គ្រូ​បង្រៀន មាន​ត្រឹម ១២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។
ចុះឈ្មោះដើម្បីរកលុយតាមរយះ Neobux ទទួលលុយបានពិតពិត (សូមចុច)​
  • ខ្សែ​ជីវិត និង​ការ​សិក្សា៖
Jack Ma កើត​នៅ​​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​១៩៦៤ នា​ខេត្ត Zhejiang ប្រទេស​ចិន ដែល​បច្ចុប្បន្ន​​មាន​វ័យ ៥៣​ឆ្នាំ​ហើយ។ លោក​មាន​បង​ប្រុស​ម្នាក់ និង​ប្អូន​ស្រី​ម្នាក់ ដែល​ជ្រក​ក្រោម​ដំបូល​ផ្ទះ​នៃ​ឪពុក​ម្ដាយ​​ដ៏​ក្រ​ខ្សត់ សូម្បី​លុយ​កាក់​ទៅ​រៀន​មិន​ចង់​មាន​ផង។ ដោយសារ​ភាព​ក្រី​ក្រ បូក​រួម​ទាំង​មុខ​មិន​អំណោយ​ផល​ផង Jack Ma ត្រូវ​បាន​មនុស្ស​ជា​ច្រើន​មើល​ងាយ ហើយ​មិន​សូវ​រាប់​រក​ដូច​ក្មេង​ដទៃ​ទៀត។ ប៉ុន្តែ​ទោះ​បែប​នេះ​ក្ដី Jack Ma មិន​តូច​ចិត្ត​នឹង​ជីវិត ព្យាយាម​រៀន​សូត្រ ទោះ​បី​គ្រួសារ​មិន​សូវ​មាន​ថវិកា​ផ្គត់​ផ្គង់​ក៏​ដោយ។
លោក Jack Ma មិនមែន​ជា​សិស្ស​ពូកែ​ឡើយ ព្រោះ​លោក​ស្ទើរតែ​មិន​អាច​ចូល​​រៀន​ដល់​ថ្នាក់​ម​ធ្យ​ម​សិក្សា​ផង ដោយសារ​លោក​បរា​ជ័យ​ក្នុង​ការ​ប្រឡង​ថ្នាក់​បឋម​ពីរដង ថ្នាក់​ម​ធ្យ​ម​បីដង ​និង​បរាជ័យ​ក្នុង​ការ​ប្រឡង​ចូល​រៀន​ថ្នាក់​វិទ្យា​ល័​យ​ពីរដង។ ប៉ុន្តែ​លោក​ជា​មនុស្ស​ជម្នះ គឺ​មិន​បោះ​បង់​ឡើយ ទោះ​បី​បរាជ័យ​ច្រើន​ដង​ក៏​ដោយ។
ឈាន​ដល់​វ័យ​ត្រូវ​ចូល​សិក្សា​នៅ​សាកល​វិទ្យា​ល័​យ លោក​បរា​ជ័យ​រហូត​ដល់​បី​ដង​ក្នុង​ការ​ប្រឡង​ចូល​រៀ​ន​។ នៅ​ទី​បំផុត លោក​បាន​ចូល​សិក្សា​នៅ​វិទ្យាស្ថាន​មួយ​ដែល​មាន​បច្ចុប្បន្ន​មាន​ឈ្មោះថា សាកល​វិទ្យា​ល័យ Hangzhou Normal University ហើយ​​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​១៩៨៨ ផ្នែក​ភាសា​អង់គ្លេស​។ កាល​នៅ​សិក្សា លោក​​ជា​សិស្ស​លេច​ធ្លោ​ខ្លាំង ព្រម​ទាំង​ធ្លាប់​ធ្វើជា​ប្រធាន​ក្រុម​ប្រឹក្សា​របស់​សិស្សានុសិស្ស​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា លោក​បាន​ក្លាយជា​សាស្ត្រាចារ្យ​ផ្នែក​ភាសា​អង់គ្លេស និង​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​សាកល​វិទ្យា​ល័យ Hangzhou Dianzi ។ ក្រោយ​មក​លោក បាន​ចុះឈ្មោះ​សិក្សា​បន្ត​ការសិក្សា​នៅ​សាលា​ពាណិជ្ជកម្ម ព្រម​ទាំង​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០០៦ ។
ក្រៅ​ពី​រៀន​នៅ​សាលា​ចំណេះ​ទូទៅ Jack Ma ក៏​បាន​ចាប់ផ្តើម​សិក្សា​ភាសា​អង់គ្លេស​ក្នុង​វ័យ​ជំទង់ និង​អនុវត្ត​ប្រើប្រាស់​ភាសា​អង់គ្លេស​ដោយ​ធ្វើ​ការសន្ទនា​ជាមួយ​ជន​បរទេស នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្បែរ​ផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​។ យុវ​ជន​រូប​នេះ​ក៏​ធ្លាប់នាំ​ភ្ញៀ​វ​ទេសចរ​ដើរ​កម្សាន្ត​ជុំ​វិ​ញ​ទីក្រុង ដើម្បី​បង្កើន​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​ខ្លួន​ផង​ដែរ​។ Jack Ma តែងតែ​ធ្វើ​បែប​នេះ​អស់​រយៈពេល ៩​ឆ្នាំ​។
  • បរាជ័យ​ដ៏​ជូរចត់៖
ទោះ​បី​ឆ្លង​កាត់​ការ​សិក្សា​ច្រើន​មែន​ពិត ប៉ុន្តែ Jack Ma នៅ​តែ​មិន​អាច​រៀន​ពូ​កែ ជា​ពិសេស​គឺ​មុខ​វិជ្ជា គណិតវិទ្យា​តែ​ម្ដង។ ពេល​ប្រឡង​ម្ដង​នោះ Jack Maទទួលបាន ១​ពិន្ទុ​ក្នុង​ចំណោម​១២០​ពិន្ទុ លើ​មុខវិជ្ជា​គណិតវិទ្យា។ លោក​បាន​លើកឡើងថា «​ខ្ញុំ​មិន​ពូកែ​លើ​ឯកទេស​គណិតវិទ្យា​ឡើយ រហូតមកទល់​បច្ចុប្បន្ន​ខ្ញុំ​ខ្ញុំ នៅតែ​មិនអាច​អាន​របាយការណ៍​គណនេយ្យ​បាន​នៅឡើយ​។ យ៉ាង​នេះ​ក្តី​ភាពបរា​ជ័​យ​លើ​មុខវិជ្ជា​គណិតវិទ្យា មិន​បាន​រារាំង​ខ្ញុំ ដើម្បី​ក្លាយជា​មហាសេដ្ឋី​ម្នាក់​បានឡើយ​»​។​

​លើស​ពី​នេះ​ទៅ​ទៀត Jack Ma ​ត្រូវ​បាន​សាកល​វិទ្យា​ល័យ Harvard បដិសេធ​រហូតដល់ ១០​ដង។ ការបដិសេធ​ចំនួន ១០​ដង វា​ហាក់​មិន​ជា​ច្រើនពេក​ទេ​សម្រាប់​លោក ហើយ​វា​ជា​ភ​ស្ថុតា​ង​ដែល​បង្ហាញថា លោក Ma ជា​គំរូ​នៃអ្នក​ដែល​តស៊ូ​ជម្នះ​ការបដិសេធ ដែល​នេះ​ជា​ចំណុ​ច​ដ៏​សំ​ខាន់​សម្រាប់​មនុស្ស​ដែល​ចង់​ជោគ​ជ័​យ ដែល​គួរតែ​មាន​ភាព​អត់ធ្មត់​បែប​នេះ​។​

​លោក Jack Ma ក៏​ធ្លាប់​បរា​ជ័យ​លើ​ការ​ស្វែង​រក​ការងារ​ចំ​នួន ៣០​ដង តែ​មិន​បោះ​បង់​ចិត្ត​តស៊ូ​ឡើយ។ បន្ទាប់ពី​បញ្ចប់​ការសិក្សា លោក​បាន​ស្វែង​រក​ការងារ ៣០​កន្លែង​ផ្សេងៗ​គ្នា និង​ជាទូទៅ ត្រូវបាន​បដិសេធ​ទាំងអស់​។ លោក​ធ្លាប់​ដាក់ពាក្យ​ជាម​ន្ត្រី​ប៉ូលីស តែ​គេ​បាន​បដិសេធ​លោក​ជាមួយនឹង​ពាក្យ​បី​ម៉ាត់​យ៉ាង​សម​ញ្ញ​ថា «​លោក​មិនល្អ​»​។ លោក Jack Ma បាន​ចាត់ទុក​លោក Forrest Gump ជា​វីរៈបុរស​ម្នាក់​ក្នុង​ខ្សែ​ភាព​យ​ន្ត ដែល​តែងតែ​លើកឡើង​ប្រយោគ​មួយ​ឃ្លា​ថា «​ថ្ងៃ​នេះ​លំបាក ថ្ងៃស្អែក​ក៏​កាន់តែ​លំបាក ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​អ្វីៗ​នឹង​ប្រសើរឡើង​»​។

​លោក Jack Ma ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ២៤​នាក់ ដែល​ត្រូវបាន​គេ​បដិសេធ​មិន​ឲ្យ​ធ្វើ​ការនៅ KFC។ ក្នុង​ចំណោម​មនុស្ស ២៤​នាក់ ដែល​បាន​ដាក់ពាក្យ​ធ្វើការ​នៅ KFC មាន​មនុស្ស​២៣​នាក់ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ធ្វើ​ជា​បុគ្គលិក លើកលែងតែ​លោក​ម្នាក់​ដែល​ត្រូវបាន​បដិសេធ មូលហេតុ​សំខាន់​ដោយ​សារលោក​មាន​រូបរាង​មិន​មិន​ស្អាត និង​កម្ពស់​ទាប​។
ភរិយា​របស់លោក Zhang Ying ដែល​បាន​រៀបការ​តាំងពី​មុនពេល​លោក​ក្លាយជា​មហាសេដ្ឋី​បាន​និយាយថា អ្នកស្រី​មិន​ខ្វល់​ពី​រូបរាង​ខាងក្រៅ​របស់​ស្វាមី​ឡើយ ដោយ​បាន​បញ្ជាក់ថា « Ma មិនមែន​ជា​បុរស​សង្ហា​នោះទេ តែ​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​គាត់ ដោយសារ​គាត់​អាច​ធ្វើ​រឿង​ជាច្រើន ដែល​បុរស​សង្ហា​ផ្សេងៗ​ទៀត​មិនអាច​ធ្វើបាន​»​។

​ងាក​មក​ការ​បង្កើត​ក្រុមហ៊ុន Alibaba ក៏​ទទួលបាន​ភាព​បរា​ជ័យ​ជាច្រើនលើក។​ បន្ទាប់ពី​បង្កើត​ក្រុមហ៊ុន Alibaba លោក​ត្រូវ​ប្រឈមមុ​ខនឹង​ការ​លំ​បាក ដោយ​សារភាព​បរា​ជ័យ​ជា​ច្រើនលើកច្រើនសារ​។ ក្រុមហ៊ុន​នេះ​មិនអាច​រកប្រាក់ចំ​ណូ​ល​បាន​ទាល់តែ​សោះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ដំ​បូ​ង​។ សូម​ជ​ម្រាប​ថា កាល​នោះសល់​ពេល​ត្រឹមតែ ១៨​ខែ​ទៀត​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ដួល​រ​លំ​។ លោក Jack Ma បាន​គូសបញ្ជាក់ថា «​ខ្ញុំ​បាន​ហៅ​ក្រុមហ៊ុន Alibaba ថា​ក្រុមហ៊ុន​១០០១​កំហុស​»​។​
ចំណុច​ចាប់​ផ្ដើម​នៃ​ភាព​ជោគជ័យ៖

​ក្នុង​ឆ្នាំ​១៩៩៤ បុរស​ស្ថិតក្នុង​ដំណើរ​ផ្សងព្រេង​រូប​នេះ បានលឺ​ដំណឹង​ពី​អំ​ពី​អ៊ីន​ធើ​ណែ​ត​ជា​លើក​ដំ​បូ​ង​។ នៅ​ដើមឆ្នាំ​១៩៩៥ លោក​បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ជាមួយ​មិត្តភក្តិ​ម្នាក់ ដែល​ជួយ​ណែនាំ​លោក​ឲ្យ​ស្គាល់​ពីអ្វី​ហៅថា អ៊ីន​ធើ​ណែ​ត​។ ខណៈដែល Ma ចេះ​ប្រើប្រាស់​អ៊ីន​ធើ​ណែ​ត​ជា​លើក​ដំ​បូ​ង លោក​បាន​ស្រាវជ្រាវ​រក​ពាក្យ «Beer»​។ លោក​បាន​រកឃើញ​ព័ត៌មាន​ជា​ច្រើនពាក់​ព័​ន្ធ​នឹង​ពាក្យ​នេះ នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន តែ​លោក​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​គ្មាន​ទិន្ន​ន័យណា​មួយ​ពី​ប្រទេស​ចិន​ទាល់តែ​សោះ​។​
​ជាង​នេះ​ទៅទៀត លោក​ព្យាយាម​រក​ព័ត៌មាន​ទូទៅ​អំ​ពី​ប្រទេស​ចិន ហើយ​បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សាជាថ្មី ដោយសារ​គ្មាន​ព័ត៌មាន​អ្វី​សោះ​ចេញពី​ប្រទេស​នេះ​។ ហេតុ​នេះ​លោក និង​មិត្តភក្តិ បាន​សម្រេច​បង្កើត​គេហ​ទំព័រដ៏​អាក្រក់​មួយ​ពី​ប្រទេស ចិន​។ ក្នុង​រយៈពេល​ប្រាំ​ម៉ោង បន្ទាប់ពី​នៃ​ការបង្កើត​គេហ​ទំព័រ​នេះ លោក​បាន​ទទួល​សារ​ពី​ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ចិន​ប៉ុន្មាន​នាក់ ដែល​មាន​បំណង​ចង់​ស្គាល់​លោក​។ ត្រង់​ចំណុ​ចនេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក Ma ចាប់ផ្តើម​ដឹងថា អ៊ីនធើ​ណែ​ត មាន​អ្វីដែល​ប្រសើរ​ជាច្រើន​។​

​លោក​បាន​រំលឹកថា លោក​ធ្លាប់បាន​អញ្ជើញ​មិត្តភក្តិ និង​មនុស្ស​មួយ​ចំនួនម​កកាន់​លំ​នៅ​ដ្ឋា​ន​របស់លោក ដើម្បី​បង្ហាញ​ពី​ការ​ប្រើប្រាស់​អ៊ីន​ធើ​ណែ​ត​។ លោក​ត្រូវ​រង់ចាំ​រហូតដល់​រយៈពេល​បី​ម៉ោង​កន្លះ ដើម្បី​ទទួល​ឯកសារ​ត្រឹមតែ​កន្លះ​ទំព័រ ដែល​បាន​បញ្ជូន​តាម​អ៊ីន​ធើ​ណែ​ត ទី​បំផុត​លោកក៏​ទទួលបាន​។ លោក​លើកឡើងថា «​ខ្ញុំ​មាន​មោទនៈភាព​ជាខ្លាំង ដែល​អាច​បញ្ជាក់ប្រាប់​ពួកគេ​ថា អ៉ីន​ធើ​ណែ​តពិត​ជា​មាន​ពិតមែន​»​។​

​ក្នុង​ខែមេសា ឆ្នាំ​១៩៩៥ លោក Ma និង​ភរិយា ព្រម​ទាំង​មិត្តភក្តិ​ប្រមូលបាន​ប្រាក់ ២​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន អ៉ីន​ធើ​ណែ​ត​។ ក្រុមហ៊ុន​បាន​សម្រេច​បង្កើត​គេហ​ទំព័រ​សម្រាប់​ក្រុមហ៊ុន​ផ្សេងៗ​។ ក្រុមហ៊ុន​របស់​លោក​មាន​ឈ្មោះថា «China Yellow Pages» ។ លោក Ma ចាប់ផ្តើម​បង្កើត​គេហ​ទំព័រ​សម្រាប់​ក្រុមហ៊ុន​ចិន​ជាច្រើន ដោយ​មាន​ការជួយ​ជ្រំ​ជ្រែង​ពី​មិត្តភក្តិ​របស់​លោក​នៅ​សហរដ្ឋអាមេរិក​។​

​ក្នុង​សន្និសីទ​កាលពី​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ លោក Ma បាន​បង្ហើប​ឲ្យ​ដឹងថា លោក​មិន​ដែល​ទទួលបាន​អ្វី​តាម​រយៈ​ការ​លក់​សេវាកម្ម​អ៉ីន​ធើ​ណែ​ត​នេះ​ពី​អតិ​ថិ​ជន​ទាល់តែ​សោះ រហូតដល់​អាយុ ៣៣​ឆ្នាំ ទើប​លោក​ទទួលបាន​កុំព្យូទ័រ​មួយគ្រឿង​ពី​អតិ​ថិ​ជន​ជា​លើក​ដំ​បូ​ង​។​ ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ដល់​១៩៩៩ លោក Ma បាន​ក្លាយជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​សារ​ព័ត៌មាន​ក្នុងប្រទេស​ចិន​។ ឆ្នាំ​១៩៩៩ លោក​បាន​ត្រឡប់​ទៅកាន់​ទីក្រុង Hangzhou ជាមួយ​ក្រុមការងា​រដែ​ល​ជា​មិត្តភក្តិ ១៧​នាក់ ដោយ​បង្កើត​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះថា Alibaba​។ នេះ​ជា​ដំណើ​រ​ផ្សងព្រេង​ជា​ថ្មី​ជាមួយនឹង​ដើមទុន ៥០០​ពាន់​យន់​។​

​មុខរបរ​ថ្មី ចាប់ផ្តើម​រីក​ដុះដាល​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០០ ក្រុមហ៊ុន​របស់​លោក​ទទួលបាន​ប្រាក់​ចំណូល​រហូតដល់ ២៥​លាន​ដុល្លារ​ពី​ការ​វិនិយោគទុន​។ ក្រោយ​មក​ស្ថាបនិក​រូប​នេះ បាន​បង្កើត​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ព្រម​ទាំង​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​។ រហូតដល់​ឆ្នាំ​២០១៤ ក្រុមហ៊ុន Alibaba បង្កើន​ប្រាក់​រហូតដល់ ២៥​ពាន់​លាន​ដុល្លារ លើ​ទីផ្សារ​ហិរញ្ញវត្ថុ New York Stock Exchange​។ ពេល​នោះ​ហើយ​ដែល ក្រុមហ៊ុន Alibaba បាន​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​ប្រាក់​ជាងគេ​លើ​ពិ​ភព​លោក បន្ទាប់ពី​បង្កើន​ប្រាក់​ចំណូល​រហូតដល់ ២៥​ពាន់​លាន​ដុល្លារ​។​

​បច្ចុប្បន្ន​លោក Ma ក្លាយជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba Group ដែល​មាន​ក្រុមហ៊ុន​ធំៗ​ចំណុះ​ចំនួន ៩​ផ្សេង​ទៀត ដែល​ក្នុង​នោះ​មានដូចជា Alibaba.com, ក្រុមហ៊ុន Taobao Marketplace, ក្រុមហ៊ុន Tmall, ក្រុមហ៊ុន eTao, ក្រុមហ៊ុន Alibaba Cloud Computing, ក្រុមហ៊ុន Juhuasuan, ក្រុមហ៊ុន​1688.com, ក្រុមហ៊ុន AliExpress.com និង​ក្រុមហ៊ុន Alipay​។ ក្រោយ​មក​ក្រុមហ៊ុន​នេះ បាន​បង្កើន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​ជា​បន្តបន្ទាប់​។​

​ទ​ន្ទឹ​ម​នឹងនេះ​ដែរ មហាសេដ្ឋី​រូប​នេះ​ជា​ញឹកញាប់ ត្រូវបាន​គេ​អញ្ជើញ​ចូលរួម​ធ្វើ​ជា​បទ​បង្ហាញ​នៅតាម​សាកល​វិទ្យា​ល័យ​ល្បីៗ​ជាច្រើន ដើម្បី​ចែក​រំលែ​កបទពិសោធន៍​នៃ​ភាព​ជោគ​ជ័​យ​។ ក្រោយ​មក​លោក Ma បាន​ធ្វើ​វិនិយោគទុន​លើ​ក្រុមហ៊ុន​ផលិត​ស្រា​ល្បី​ជាច្រើន​កន្លែង​ផ្សេង​ទៀ​ត​។
  • ជីវិត​គ្រួសារ៖
លោក Ma បាន​រៀបការ​ជាមួយ​លោកស្រី Zhang Ying ដោយ​មាន​កូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ លោក​បាន​ជួប​ភរិយា​របស់​លោក​ជា​លើក​ដំបូង ក្នុងពេល​សិក្សា​នៅ​សកលវិទ្យា​ល័យ Hangzhou Normal​។ ពួកគេ​បាន​រៀបការ​ភ្លាមៗ បន្ទាប់ពី​បញ្ចប់​ការសិក្សា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​អ្នក​ទាំងពីរ​ចាប់ផ្តើម​អាជីព​ជា​គ្រូ​ប​ង្រៀន​ដូចគ្នា​។ កាល​នោះ លោក Jack Ma មិន​មែន​ជា​អ្នក​មាន​ទេ ប៉ុន្តែ​ប្រពន្ធ​របស់​លោក ស្រលាញ់​ទឹក​ចិត្ត​ដោយ​ស្មោះ។ ​​

  • ​ទិសដៅ​ទៅ​ថ្ងៃ​ខាង​មុខ៖ ​

​ក្នុង​ឆ្នាំ​២០០៧ ជា​ការឆ្លើយតប​នឹង​ការ​រិះ​គន់​ទូទាំង​ពិ​ភព​លោក ទៅលើ​ការសម្លាប់​ត្រី​ឆ្លាម​ដើម្បី​យក​ព្រុយ​ត្រី​នោះ លោក Ma បាន​ប្រកាសថា លោក​ផ្ទាល់ និង​ក្រុមគ្រួសារ បាន​ស្បថ​ថា នឹង​មិន​បរិភោគ​ស៊ុប​ព្រុយ ត្រី​ឆ្លាម​ជាដាច់ខាត​។ ក្នុង​ឆ្នាំ​២០០៩ ក្រុមហ៊ុន Alibaba Group បាន​ដាក់ចេញ​នូ​វ​គោល​នយោបាយ​ហាមឃាត់ ការដាក់​លក់​ផលិតផល​ព្រុយ​ត្រី​នៅក្នុង e-commerce របស់​ខ្លួន​ជាដាច់ខាត​។​
​នៅក្នុង​កិច្ច​ប្រជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ​កាលពី​ឆ្នាំ​២០០៩ កន្លង​ទៅ លោក Ma បាន​លើកទឹកចិត្ត​អ្នកចូលរួម​ឲ្យ​ចាប់ផ្តើម​អាជីវកម្ម​រប​ស់​ខ្លួន ស្របទៅតាម​ការឡើង​ចុះ​នៃ​សេដ្ឋកិច្ច​ពិ​ភព​លោក ជា​ជាង​រង់ចាំ​ជំនួយ​ពី​រដ្ឋាភិបាល ឬ​អ្នក​ជីវ​កម្ម​ផ្សេង​ទៀត​។ លោក​បាន​រំលឹក​មនុស្ស​គ្រប់​គ្នា​ថា ជោគវាសនា​ដ៏​ប្រសើរ​របស់​ពិ​ភព​លោក គឺ​បង្កើត​ដោយ​មនុស្ស​ដែល​ចេះ​មើលឃើញ និង​ចាប់យក​ឱកាស​ដែល​អ្នកដទៃ​មិនអាច​ធ្វើបាន​។ លោក​បាន​សង្កត់​ធ្ងន់​ថា ស្ថានភាព​ក្រោយ​ការធ្លាក់​ចុះ​របស់​ពិភព​លោក ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បង្កើត​អាជីវកម្ម​ថ្មី​មួយ​។​

​លោក Ma បាន​ប្រកាស​កាល​ឆ្នាំ​២០១០​ថា លោក​នឹង​ដក​ប្រាក់ ០.៣​ភាគ​រយ​នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ជួយ​ដល់​សកម្មភាព​ការពារ​បរិស្ថាន ជាពិសេស​ទៅ​លើគ​ម្រោង​បង្កើន​គុណភាព​ទឹក និង​ខ្យល់អាកាស​។ លោក​បាន​បញ្ជាក់ថា ក្នុង​ពេលអនាគត «​គោលដៅ​របស់​ក្រុមហ៊ុន គឺ​ជួយ​មនុស្ស​បង្កើត​ប្រាក់ ដែល​មាន​ស្ថិរភាព ប្រាក់​ដែល​មិន​ត្រឹមតែ​ប្រសើរ​សម្រាប់​ពួកគេ​ប៉ុណ្ណោះទេ តែ​ក៏​ប្រសើរ​សម្រាប់​ស​ង្គ​ម​ទាំងមូល​ផងដែរ​» ។​

​ក្នុង​ឆ្នាំ​២០១៥ លោក​បាន​ទិញដី​ចំ​នួន ១១៣.៧១​គីឡូម៉ែត្រ​ការ៉េ ក្នុង​ទីក្រុង​ញ៉ូវ​យក ដែល​មាន​តម្លៃ​ប្រមាណ ២៣​លាន​ដុល្លារ​។ បន្ទាប់ពី​ភាព​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន លោក Jack Ma ត្រូវបាន​គេ​ចាត់ទុកជា​បុគ្គ​ល​ដ៏​ល្បីល្បាញ​ម្នាក់ ព្រម​ទាំង​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សំខាន់ៗ​ជាច្រើន​លើ​ពិ​ភព​លោក​។

​ការពិត​ដែល​មិន​នឹកស្មាន​ដល់ តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពីសំ​ណាក់​ជំ​នួ​យ​ការ និង​លោក Ma ផ្ទាល់​បាន​ឲ្យ​ដឹងថា លោក Ma ធ្លាប់បាន​សិក្សា​កីឡា​ក្បាច់គុណ Tai Chi ម្តង​ម្កាល​កាលពី​ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ​។ ក្នុង​ឆ្នាំ​២០១១ លោក​បាន​ជួល​អ្នក​ជំនាញខាង​កីឡា​មួយ​នេះ មក​បង្ហាត់​ដល់​ក្រុមហ៊ុន Alibaba ផ្ទាល់​តែម្តង​។ លោក​រួមទាំង​គ្រូ​ពីរ​នាក់​ផ្សេង​ទៀត បាន​បើកប​ង្រៀន​ឯក​ទេសនេះ​ដល់​បុគ្គលិក​ទាំងអស់ ដោយ​ពួកគេ​ចាំបាច់​ត្រូវតែ​រៀន ដោយ​ចាត់ទុកថា​នេះ​ជា​បទបញ្ជា​របស់​ក្រុមហ៊ុន​។ កាន់តែ​ហួសចិត្ត​នោះ គឺ​ក្តី​ស្រមៃ​របស់លោក Ma ចង់​ឲ្យ​ថ្ងៃ​ណាមួយ​មនុស្ស​ចងចាំ​លោក​ក្នុងនាម​ជា​បុគ្គ​ល​ម្នាក់ ដែល​មាន​ជំនាញ​ផ្នែក​កីឡា Tai Chi នេះ ជា​ជាង​ក្នុងនាម​លោក​ជា​ស្ថាបនិក និង​ជា​ម្ចាស់​ក្រុមហ៊ុន​អ៉ីន​ធើ​ណែ​ត​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន​។
  • មេរៀន​ជីវិត​ពី​មហាសេដ្ឋី Jack Ma
លោក Jack Ma គឺជា​ភស្តុតាង​ជាក់​ស្ដែង​​មួយដែល​បញ្ជាក់ថា គ្មាន​ភាព​បរា​ជ័យ​ណា​ដែល​អាច​ទាញ​មនុស្ស​មិន​ឲ្យ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​បានឡើយ ទោះបី​ត្រូវ​ប្រ​ឈម​នឹង​ការ​លំ​បាក​កម្រិត​ណាក៏ដោយ​។ លោក​បាន​លើកឡើងថា «​ប្រសិនបើ​អ្នក​មិន​បោះបង់ នោះ​អ្នក​នៅតែ​មានឱកាស​។ ការ​បោះបង់​ជាភាព​បរា​ជ័​យ​ដ៏​ធំ​បំ​ផុត​របស់​អ្នក​»​។
ជីវិត​មនុស្ស​ត្រូវ​តែ​ឆ្លង​កាត់​ការ​តស៊ូ ហើយ​មនុស្ស​កើត​មក​ដើម្បី​ជម្នះ​របាំង​នៃ​ការ​លំបាក ឈាន​ទៅ​រក​ភាព​ជោគជ័យ​តាម​ខ្លួន​ចង់​បាន។ ពេល​ខ្លះ ការ​មើលងាយ​ពី​អ្នក​ដទៃ អាច​ជា​កម្លាំង​ចិត្ត​ឲ្យ​យើង​កាន់​តែ​មាន​ការ​តស៊ូ​ខ្លាំង​ឡើង ដើម្បី​បង្ហាញ​ទៅ​គេ​វិញ​ថា មនុស្ស​មិន​អាច​មើល​ត្រឹម​សម្បក​ក្រៅ​ទេ។
ទ្រឹស្ដី​គ្រប់​គ្នា​សុទ្ធតែ​ដឹង សុទ្ធតែ​យល់ ប៉ុន្តែ​ការ​អនុវត្ត​ផ្ទាល់​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ ត្រូវ​រៀន​បង្កើត​ឱកាស និង​ចាប់​យក​ឱកាស កុំ​ដេក​រង់​ចាំ​ឱកាស។ ជាក់​ស្ដែង មហាសេដ្ឋី Jack Ma បាន​ស្វែង​យល់​ពី​សង្គម រួច​ក៏​បង្កើត​អ្វី​ថ្មី​តម្រូវ​សង្គម រហូត​ជោគជ័យ​មាន​ទ្រព្យ​ចាយ​មិន​អស់​ដល់ ៣៨​ពាន់​លាន​ដុល្លារ៕ ​​

ប្រែអត្ថបទ៖ សេង ឆៃយ៉ារ៉ា
ប្រភព៖ បរទេស

Jack Ma កើត​ក្នុង​គ្រួសារ​​ក្ររហាម គេ​មើល​ងាយ ក្លាយ​ជា​មហាសេដ្ឋី​ចាយ​លុយ​មិន​អស់

No comments:

Post a Comment