PropellerAds
បុគ្គលិក​ធ្វើការ​នៅតាម​ស្ថាប័ន​មួយចំនួន ​តែងតែ​ជួបបញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​ចាយ​សល់​ថ្ងៃ ឬ​អស់​លុយ​មុន​ដាច់ខែ​ ដោយ​ពេលខ្លះ​សុខចិត្ត​រត់ទៅខ្ចី​គេ និងសុខចិត្តញ៉ាំមីកំប៉ុងជាដើម។ ខាងក្រោមនេះ ជាវិធីសាស្រ្ត ៥ចំនុច​ដែលអាច​ជួយអ្នក​គួររៀន​គ្រប់គ្រង​លុយ​កាក់​ និង ត្រូវ​បង្កើត​ទម្លាប់​ចាយ​លុយ​ឲ្យបាន​ត្រឹមត្រូវ​។
១. ​កុំចាយ​ហួស​មាឌ​
នៅ​ពេល​បើក​ប្រាក់ខែ​មកភ្លាម​ ​ទោះ​ប្រាក់​តិច​ឬច្រើន​ ​លោកអ្នក​ត្រូវតែ​ដកប្រាក់​សម្រាប់​សន្សំ​ទុកសិន​។ ត្រូវរៀន​បង្កើត​ទម្លាប់​ចាយលុយ​​ ​កុំ​ចំណាយ​លើរបស់​គ្រាន់​ជាចំណង់​មួយគ្រា​ តែត្រូវ​ចំណាយ​លើរបស់​ដែល​ត្រូវការ​យូរអង្វែង​។ ​ជាពិសេសនោះ​ លោកអ្នកត្រូវ​ផ្លាស់ប្ដូរ​ផ្នត់​គំនិតចាយ​លុយឲ្យ​ត្រូវខ្ទង់​ជាមុន​សិន​​ ​ពោល​គឺ​ កែ​ប្រែការ​ស់នៅ​របស់ខ្លួន​ទៅតាម​កញ្ចប់​ថវិកា​ខ្លួនមាន និងដាច់ខាតកុំចាយលើសលុយដែលរកបានក្នុង១ថ្ងៃ។​
២. ​ការធ្វើ​បញ្ជីចំណាយ​ប្រចាំថ្ងៃ​
ការធ្វើ​បញ្ជី​ចំណាយ​ ​គឺជាផ្នែក​មួយ​ដ៏សំខាន់  ​ក្នុងការ​ជួយ​បង្កើន​កញ្ចប់​ថវិកា​ តាមរយៈ​ការសិក្សា​ពីចំណាយ​របស់អ្នកជា​ប្រចាំថ្ងៃ​។ ​មនុស្សភាគ​ច្រើន​ ​មិនសូវយក​ចិត្តទុកដាក់​ ទៅលើការ​ចំណាយ​បន្តិច​បន្តួច​របស់ខ្លួន​ ខ្លះណា​ថាមិនចាំបាច់​ ប៉ុន្តែ​ការធ្វើ​ដូចនេះ ​នឹង​ក្លាយ​ជាបញ្ហា​អ្នកក្នុង​រយៈពេល​ណាមួយ​។ ​ដើម្បី​បែងចែង​ថវិកា​ឲ្យបាន​ត្រឹមត្រូវ​ អ្នកគួរ​សាកល្បង​វិធីសាស្ត្រ​ចំណាយ​ប្រចាំសប្ដាហ៍​ ជា​ឧទាហរណ៍​ អ្នក​មាន​ប្រាក់ខែ ​៣៥០ដុល្លារ ​ក្នុង១ខែ​ ចែក​នឹង ​៤​សប្ដាហ៍​ ដោយ​១សប្ដាហ៍ ​អ្នកអាចចាយក្នុងរង្វង់លុយ ៨៧ ដុល្លារ ដូច្នេះ​អ្នកគួរ​កំណត់​បាន​ហើយ​ថា​ ក្នុង​មួយ​សប្ដាហ៍​ គួរចំណាយ​ប៉ុន្មាន​បាន​គ្រប់​ ឬត្រូវ​តិចជាង​ចំនួន​នេះ​ និង​មិន​ចាយ​សល់​ថ្ងៃនៅចុងខែ។
៣. ត្រូវ​គោរព​វិន័យចាយលុយ​
ត្រូវ​គោរព​វិន័យចាយ​លុយ ​គឺ អ្នកមិន​ត្រូចំណាយ​លើសចំណូល​​ ​ដែលអ្នក​រកបាន​នោះ​ឡើយ  នេះ​ជា​ចំនុច​សំខាន់​បំផុតដែល​ត្រូវចង់​ចាំ​។ ​បន្ទាប់មក​អ្នកត្រូវ​ទូទាត់​ចំណាយ​ ​និងចំណូល​អ្នករៀង​រាល់ខែ​ ប្រសិន​បើការទូទាត់​ចំណាយ​តិចជាង​ចំណូល​នោះ មានន័យថាអ្នក​គ្រប់គ្រប់​ហិរញ្ញវត្ថុ​អ្នក​បាន​ជោគជ័យ​។
៤. ​ផ្ដល់នូវការ​លើកទឹក​ចិត្តខ្លួន​ឲ្យឯង​
នេះ​ជាចំនុច​ពិសេសមួយ​ បន្ទាប់ពី​ការគ្រប់​គ្រងហិរញ្ញវត្ថុ​អ្នកមាន​ប្រសិទ្ធភាព​ហើយ​ ​អ្នកកុំ​ភ្លេច​ឲ្យសោះ​ ពីការ​ថែទាំ​សុខភាព​ បើអ្នកឈឺនោះ ​អ្នក​នឹង​មិនអាចធ្វើការបាន​ នឹង​នាំឲ្យ​បាត់បង់​ចំណូល​ទាំងស្រុង​។ ​ហេតុនេះ ការបរិភោគ​បានគ្រប់​គ្រាន់​ សម្រាក ​និងធ្វើ​លំហាត់ប្រាណ​ទៀងទាត់​ជាកត្តា​ចម្បង ​សម្រាប់​បង្កើត​ចំណូល​។
៥. ធ្វើចំណាត់ថ្នាក់នៃការសន្សំថវិការបស់អ្នក
ការធ្វើចំណាត់នេះ គឺជួយអ្នកក្នុងការព្យាករណ៍ការគ្រប់គ្រងចំណូលចំណាយអ្នកពីមួយខែ ទៅមួយខែ ពេលនោះ​អ្នកនឹង​បានដឹងថា​ ​តើការចំណាយ​ក្នុងខែណា​ ​អ្នកទទួល​បានជោគជ័យ​គាប់ប្រសើរ​ជាងគេ​។ បន្ទាប់មក​ ​អ្នកត្រូវបន្ត​អនុវត្ត ​ផែនការនេះ​រហូតដល់​ ​អ្នកមាន​ប្រាក់ចំណូល​សុទ្ធខ្ពស់​ ហើយ​អាចលៃល​កសម្រាប់​វិនិយោគ​ថ្ងៃអនាគត៕​
ចុចអានបន្ត៖
   
អត្ថបទ៖ ស៊ិន សាវ៉េត

៥​ ចំណុច​នេះ ធានា​អ្នក​នឹង​មិន​ដាច់​ខែ ​ដាច់​ខ្យល់​ ហើយសល់លុយរកស៊ីទៀត

No comments:

Post a Comment