ក្រុមហ៊ុន Fujifilm បានអាប់ដែតកាមេរ៉ាជំនាន់ក្រោយ XP130 បន្ថែមមុខងារថ្មី Electronic Level និង Eye Detection បន្សំនឹងតួខ្លួនមិនជ្រាបទឹក ជាមួយការផ្ទេររូបទៅស្មាតហ្វូនតាមរយៈ Bluetooth។
ម៉ូដែលនេះក៏គាំទ្រកម្មវិធី Fujifilm Camera Remote ដែលមានលើ iOS និង Android សម្រាប់បញ្ជាកាមេរ៉ាឲ្យថតពីចម្ងាយផងដែរ។
មុខងារមិនជ្រាបទឹកអាចការពារបានដល់ជម្រៅ ២០ ម៉ែត្រ និងការពារពេលធ្លាក់ (Shockproof) បានកម្ពស់ ២ ម៉ែត្រ បន្ថែមនឹងភាពធន់ជាមួយសីតុណ្ហភាពដល់ -១០ អង្សាសេ ។ លក្ខណៈសម្បត្តិម៉ាស៊ីនមួយផ្នែកធំមិនខុសពីសេរ៊ីចាស់ XP120 ដោយរក្សា Sensor CMOS ទំហំ ១/២.៣ អ៊ីញ ប្រភេទ Len 5X Optical Zoom អមនឹងមុខងារទប់លំនឹង OIS ហើយមានអេក្រង់ ៣ អ៊ីញ កម្រិត 920K-dot ប្រភេទ LCD។
កម្រិត ISO អាចប្តូរបានពីចន្លោះ ១០០ ទៅ ៦ ៤០០ ខណៈមុខងារថតសំខាន់ៗមានដូចជា Burst អាចចាប់បាន 10fps, Time-lapse, Cinemagraph (ជាប្រភេទរូប GIF) និង Motion Panorama 360។ ត្រៀមបើកលើទីផ្សារខែមិនា ឆ្នាំ ២០១៨ ស្ថិតក្នុងជម្រើសពណ៌ ទឹកប្រាក់, បៃតង, ទឹកសមុទ្រ, ស និងលឿង ហើយមានតម្លៃប្រហែល ២៣០ ដុល្លារ។
No comments:
Post a Comment