PropellerAds
លោក​អាប្រាហាំ​លីន​ខូន​ (ប្រធានាធិបតី​ទី​១៦​នៃ​សហរដ្ឋ​អាមេរិក) ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានាធិបតី​ដ៏​អស្ចារ្យ​មួយ​រូប​ក្នុង​ចំណោម​ប្រធានាធិបតី​ខ្លាំង​ៗ​នៅ​ក្នុង​ពិភពលោក។​លោក​ជា​ទស្សនវិទូ​មួយ​ដែល​ក្លាយ​ខ្លួន​រហូត​មក​ជា​អ្នក​ដឹក​នាំ​និង​អ្នក​តំណាង​នៃ​​​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក។​
លោក​បាន​បន្សល់​នៅ​សុភាសិត​មួយ​ចំនួន​ដែល​ជា​ការ​អប់​រំ​ដល់​​​អ្នក​ជំនាន់​ក្រោយៗ៖
1. “Avoid popularity if you would have peace” មាន​ន័យ​ថា​​ ភាព​ល្បី​ល្បាញ​អាច​ធ្វើ​ឲ្យ​យើង​រស់​នៅ​មិន​បាន​សុខ​ ព្រោះ​អ្នក​ដែល​មាន​ប្រជា​ប្រិយ​ ឬ​ល្បី​ល្បាញ​តែង​តែ​មាន​គេ​ច្រ​ណែន​ឈ្នានីស។
2. “Destroy my enemies when I make them my friends” មាន​ន័យ​ថា​ អ្នក​ណា​ក៏​ដោយ​សុទ្ធ​តែ​ជា​មិត្ត​នឹង​យើង​ប្រ​សិន​បើ​យើង​រាប់​អាន​គេ​ជា​មិត្ត​ ហើយ​បញ្ចប់​ភាព​ជា​សត្រូវ​។​ ការ​មិន​ចង់គំនុំ​ ហើយ​យក​សត្រូវ​ជា​មិត្ត​នោះ​យើង​នឹង​យក​ឈ្នះ​ចិត្ត​គេ។​
3. “I don't like that man, I must get to know him better” មាន​ន័យ​ថា​ យើង​គួរ​តែ​ព្យាយាម​ស្គាល់​ពី​មនុស្ស​ដែល​យើង​មិន​ចូល​ចិត្ត​ឲ្យ​កាន់​តែ​ច្បាស់​។​ ពេល​ខ្លះ​យើង​មិន​ចូលចិត្ត​ ឬ​ស្អប់​គេ​ដោយ​សារ​តែ​យើង​មិន​បាន​ដឹង​និង​យល់​ពី​មនុស្ស​ម្នាក់​នោះ​ថា​គេ​ជា​មនុស្ស​បែប​ណាឲ្យច្បាស់។​ គេ​អាច​ជា​មនុស្ស​ដែល​មិន​មែន​ដូច​យើង​គិត​ក៏​ថា​បាន។​
4. “I will prepare and someday my chance will come” ​​​ ​​​យើង​គួរ​តែ​ត្រៀម​ខ្លួន​ជា​និច្ច​​ នៅ​ពេល​ដែល​ឱកាស​របស់​យើង​មក​ដល់​ យើង​នឹង​អាច​ចាប់​វា​បាន​ដោយ​ស្រួល។​
5. “I walk slowly, but I never walk backward” ត្រូវ​ដើរ​ទៅ​មុខ​ជា​និច្ច​ទោះ​ជា​យឺត​បន្តិច​ក្ដី តែ​ត្រូវ​ចាំ​ កុំ​ដើរ​បក​ក្រោយ​ឲ្យ​សោះ។
6. “If there is anything that man can do well, I say, let him do it. Give him a chance” បើ​អ្នក​ជួប​មនុស្ស​ដែល​មាន​សមត្ថភាព​ធ្វើ​អ្វី​មួយ​បាន​ល្អ​ ត្រូវ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​បន្ត​ធ្វើ។​ មនុស្ស​ដែល​មាន​សមត្ថភាព​ត្រូវ​ឲ្យ​​ឱកាស​គេ​បញ្ចេញ​សមត្ថភាព។
7. “People are just happy as they make up their mind to be” មនុស្ស​តែង​មាន​ទុក្ខ​ច្រើន​ជាង​សេចក្ដី​សុខ​ បើ​អ្នក​នៅ​តែ​អោប​ទុក្ខ​ហើយ​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ មួយ​ជីវិត​នេះ​អ្នកគ្មាន​ថ្ងៃ​បាន​សុខ​ឡើយ។​ ត្រូវ​ធ្វើ​ឲ្យ​អារម្មណ៍​ខ្លួន​ឯង​សប្បាយ​ជា​និច្ច។​
8. “Whatever you are, be a good one” មិន​ខ្វល់​ថា​អ្នក​​​ជា​​សេដ្ឋី​ អ្នក​មាន​​​ អ្នក​ក្រ​ ឬ​ជា​មនុស្ស​ល្បីល្បាញ​អ្វី​នោះ​ឡើយ​​អ្នក​ត្រូវ​តែប្រកាន់​គោល​ជំហរ​ថា​អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ​ម្នាក់។​ មនុស្ស​ល្អ​អាច​យក​ឈ្នះ​អ្វី​គ្រប់​បែប​យ៉ាង​និង​អ្ក្នកផង​ស្រឡាញ់​រាប់​អាន។
ដកស្រង់ចេញ​ពីសៀវភៅ Special Advice for Successful Living រៀបរៀងដោយ ព្រះតេជគុណ គូ​ សុភាព និង​​ លោកតាបណ្ឌិត កុល ផេង។​​

អត្ថបទ៖ Som Samdaneath

ពាក្យ​ពេជ្រ​ទាំង​​៨​ឃ្លា​របស់​លោក​ អាប្រាហាំ​លីន​​​ខូន​ ដែល​អប់រំ​អ្នក

No comments:

Post a Comment