E-commerce ឬហៅបានថាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសំដៅទៅដល់មធ្យោបាយទិញលក់ទំនិញនៅលើប្រព័ន្ធអ៊ីនធឺណិត (Online)។ បច្ចុប្បន្នមិនថាតែនៅប្រទេសកម្ពុជាឬបណ្ដាប្រទេសដទៃទៀត ការប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញមួយនេះ កំពុងមានការកើនឡើង។
Sabay ណែនាំឲ្យស្គាល់លំដាប់ប្រទេសទាំង ១០ ដែលកំពុងចរាចរទីផ្សារ E-commerce ធំជាងគេបំផុតក្នុងលោកគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៧។
១.ប្រទេសចិន:
ក្នុងប្រទេសយក្សមួយនេះ ក្ដោបក្ដាប់ដោយក្រុមហ៊ុនធំមួយឲ្យឈ្មោះ Alibaba ហើយបានបែងចែកជាចំណែកទីផ្សារដាច់ដោយឡែកពីគ្នារួមគ្មាន Taobao, Alibaba.com, Tmall និងមួយចំនួនផ្សេងទៀត ជាការកើនឡើងចំណូល ៣៥ ភាគរយប្រចាំឆ្នាំ។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ៦៧២ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ១៥.៩ ភាគរយ
២.សហរដ្ឋអាមេរិក:
ជាប់ចំណាត់ថ្នាក់ទី ២ កាន់កាប់ E-commrce ធំបំផុតលើសកលលោក ដែលមានក្រុមហ៊ុនយក្ស ២ កំពុងបម្រើសេវាកម្មដល់អតិថិជន រួមមាន Amazon & eBay។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ៣៤០ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ៧.៥ ភាគរយ
៣.ចក្រភពអង់គ្លេស:
ថ្វីបើជាប្រទេសតូចមួយ ធៀបនឹងចិនឬសហរដ្ឋអាមេរិក ប៉ុន្តែប្រជាពលរដ្ឋក្នុងចក្រភពមួយនេះ ក៏ពេញនិយមលើការប្រើប្រាស់ទីផ្សារ (Online) តាមរយៈគេហទំព័រ Amazon UK, Argos និង Play.com ដែលសុទ្ធសឹងជាក្រុមហ៊ុនលំដាប់កំពូលក្នុងស្រុក។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ៩៩ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ១៤.៥ ភាគរយ
៤.ជប៉ុន:
ស្ថិតក្នុងប៉ែកអាស៊ីប្រទេសពោរពេញដោយវិស័យបច្ចេកវិទ្យាមួយនេះ សង្កេតឃើញរីកចម្រើនខ្លាំងលើវិស័យ mcommerce (ទិញលក់ឧបករណ៍អេឡិចត្រូនិក) ខ្លាំងជាង ecommerce។ ក្រុមហ៊ុន Rakuten ឈរនៅលំដាប់កំពូលក្នុងស្រុក ខាងលក់ដូរទំនិញ Online។ ទំហំលក់ (Online) ប្រចាំឆ្នាំ: ៧៩ ប៊ីលានដុល្លារ ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ៥.៤ ភាគរយ
៥.ប្រទេសអាល្លឺម៉ង់:
អាល្លឺម៉ង់ជាប្រទេសលំដាប់ទី ២ ក្នុងប៉ែកអឺរ៉ុប បន្ទាប់ពីអង់គ្លេស ហើយក៏មិនខុសពីចក្រភពមួយនោះ ប្រទេសនេះ ក៏មានក្រុមហ៊ុន Amazon និង eBay ដូចគ្នា បន្សំនឹងគេហទំព័រចែកចាយតូចៗជាច្រើនទៀត។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ៧៣ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ៨.៤ ភាគរយ
៦.ប្រទេសបារាំង:
ថ្វីបើបារាំងមាន Amazon មិនខុសពីប្រទេសកំពូលដទៃ ប៉ុន្តែហាក់ទទួលបានការចាប់អារម្មណ៍ទាបជាងក្រុមហ៊ុនមានមូលដ្ឋានក្នុងស្រុក Odegeo & C-discount ដែលជួយពង្រឹងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកឲ្យមានឈ្មោះក្នុងលំដាប់ទាំង ១០ ជុំវិញពិភពលោក។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ៤៣ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ៥.១ ភាគរយ
៧.ប្រទេសកូរ៉េខាងត្បូង:
ប្រទេសមានអ៊ីនធឺណិតល្បឿនកំពូលមួយនេះ ក៏ប្រមូលផ្តុំទៅដោយគេហទំព័រលក់ទំនិញ Online ជាច្រើន ហើយក្រុមហ៊ុនធំបំផុតប្រចាំតំបន់រួមមាន Gmarrket និង Coupang។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ៣៧ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ៩.៨ ភាគរយ
៨.ប្រទេសកាណាដា:
បន្សំនឹងភាពជោគជ័យលើស្លាកយីហោទីផ្សារលក់ក្នុងស្រុក Costco ក៏បានទម្លាក់ទីផ្សារ e-commere ក្នុងប្រទេសនេះ រាងទាបជាងគូប្រជែងដទៃ។ ថ្វីបើ Amazon បច្ចុប្បន្នកំពុងដំណើរការ ប៉ុន្តែទំហំនៃការផ្លាស់ប្ដូរមកប្រើប្រាស់របស់អតិថិជន ហាក់នៅមានកម្រិត។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ៣០ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ៥.៧ ភាគរយ
៩.ប្រទេសរុស្ស៊ី:
ថ្វីបើប្រទេសមហាអំណាចមួយនេះ ជាប់ឈ្មោះជាប្រទេសលំដាប់ទី ១ មានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនបំផុតក្នុងទ្វីបអឺរ៉ុបក្តី ប៉ុន្តែទីផ្សារលក់ (Online) ក្នុងស្រុកមានត្រឹមតែ ២ ភាគរយ។ គេហទំព័រ Ulmart, Citilink&Ozon ជាជំហររឹងមាំបំផុតនៃ e-commerce ក្នុងតំបន់។
- ទំហំលក់ (Online) ប្រចាំឆ្នាំ: ២០ ប៊ីលានដុល្លារ
- ភាគហ៊ុន E-commerce នៃទីផ្សារលក់រាយសរុប: ២ ភាគរយ
១០.ប្រទេសប្រេស៊ីល:
សន្ទុះនៃការហក់ឡើងទីផ្សារ e-commerce ហាក់មានកំណើន ២២ ភាគរយនាឆ្នាំកន្លងទៅ ជំរុញឲ្យទីផ្សារក្នុងស្រុកសរុបនៃការលក់ Online មានប្រហែល ២.៨ ភាគរយ។ កាន់កាប់ដោយក្រុមហ៊ុនក្នុងស្រុក MercadoLibre&B2W Digital Inc។
No comments:
Post a Comment