«Rattanakvisal Boutique» គឺជាកន្លែងស្នាក់នៅមួយកន្លែងដែលរចនាឡើងជាកូនផ្ទះបឹងហ្គាឡូតូចៗ សង់អំពីឈើ នៅដាច់ៗពីគ្នា។ កូនផ្ទះខ្លះមានគ្រែមួយ និងខ្លះទៀតមានគ្រែពីរ សក្តិសមសម្រាប់ អ្នកដែលមានបំណងចង់ទៅកម្សាន្តជាលក្ខណៈគូបែបរ៉ូមែនទិក និងជាលក្ខណៈគ្រួសារ នៅក្នុងតំបន់ដែលពោរពេញទៅដោយធម្មជាតិពិតៗ មាន ព្រៃ ភ្នំ ទឹកជ្រោះ ជាដើម។
ចំពោះតម្លៃវិញ មិនថាកូនផ្ទះដែលមានគ្រែមួយ ឬក៏គ្រែពីរទេគឺមានតម្លៃ ៧០ដុល្លារទាំងអស់។
Rattanakvisal Boutique មានទីតាំងនៅក្នុងទឹកដីស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរីផ្ទាល់តែម្តង។
សម្រាប់ព័ត៌មានលម្អិតសូមចុច៖ Rattanakvisal Boutique
No comments:
Post a Comment