PropellerAds
ស្ថានីយទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCNA តាមរយៈការដកស្រង់​សម្ដី​ពីអ្នកនាំពាក្យ​វិទ្យាស្ថាន សម្រាប់ការ​សិក្សាពីប្រទេស​ជប៉ុន នៃក្រសួង​ការបរទេស​កូរ៉េខាងជើង បានលើកឡើង នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយកាលពី​ថ្ងៃព្រហស្បតិ៍ថា នៅអំឡុងបំពេញ​ដំណើរទស្សនកិច្ច ទៅកាន់ប្រទេស​អឺរ៉ុបមួយចំនួននា​ពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​កត់សម្គាល់ និងពិភាក្សា​ទ្វេភាគីស្តីពីការអភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​របស់កូរ៉េខាងជើង ព្រមទាំងបញ្ហា​ចាប់ជំរិតជនជាតិ​ជប៉ុន គ្រប់ពេល​វេលាជាមួយ​បណ្ដាប្រទេសអឺរ៉ុប​ទាំងនោះ។
KCNA បន្ថែមថា ការអំពាវនាវរបស់​លោក អាបេ គឺជាការ​បង្កើតបរិយាកាស​ដាក់សម្ពាធ​ ប្រឆាំងនឹងកូរ៉េខាងជើង​នៅឯបរទេស ចំពេលដែល​លោក កំពុងដឹកនាំ​ប្រទេសជប៉ុន​ទាំងមូល ធ្លាក់ចូលក្នុងភាពភ័យខ្លាច​នៃសង្រ្គាម តាមរយៈការកែ​ប្រែរដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ បានចោទប្រកាន់ទីភ្នាក់ងារចារកម្ម​កូរ៉េខាងជើងថា បានចាប់ជំរិតជនជាតិ​ជប៉ុនជា​ច្រើននាក់ នៅអំឡុងឆ្នាំ១៩៧០ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន​បានបដិសេធ។ ជាងនេះទៅទៀត បើទោះជា​ទីក្រុងព្យុងយ៉ាង យល់ព្រមជួបចរចា​ជាមួយទីក្រុង​សេអ៊ូល ជាបន្តបន្ទាប់​ក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono បានអះអាងថា កូរ៉េខាងជើង​កំពុងប្រើប្រាស់​កិច្ចសន្ទនា ដើម្បីបង្វែងការ​ចាប់អារម្មណ៍ និងបន្តការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន​តែប៉ុណ្ណោះ ខណៈទីក្រុងវ៉ាស៊ីនតោន​ថា របបកុម្មុយនីស្ដ​ឯកោមួយនេះ អាចនឹងបាញ់​សាកល្បងមីស៊ីល​ជាថ្មី​ម្ដងទៀត៕

ព័ត៌មានក្តៅ! កូរ៉េខាងជើងប្រកាស «ថ្កោលទោសធ្ងន់ៗលើ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ» ដែលបានអំពាវនាវឲ្យបង្កើនទណ្ឌកម្ម និងសម្ពាធលើខ្លួន...

ស្ថានីយទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCNA តាមរយៈការដកស្រង់​សម្ដី​ពីអ្នកនាំពាក្យ​វិទ្យាស្ថាន សម្រាប់ការ​សិក្សាពីប្រទេស​ជប៉ុន នៃក្រសួង​ការបរទេស​កូរ៉េខាងជើង បានលើកឡើង នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយកាលពី​ថ្ងៃព្រហស្បតិ៍ថា នៅអំឡុងបំពេញ​ដំណើរទស្សនកិច្ច ទៅកាន់ប្រទេស​អឺរ៉ុបមួយចំនួននា​ពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​កត់សម្គាល់ និងពិភាក្សា​ទ្វេភាគីស្តីពីការអភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​របស់កូរ៉េខាងជើង ព្រមទាំងបញ្ហា​ចាប់ជំរិតជនជាតិ​ជប៉ុន គ្រប់ពេល​វេលាជាមួយ​បណ្ដាប្រទេសអឺរ៉ុប​ទាំងនោះ។
KCNA បន្ថែមថា ការអំពាវនាវរបស់​លោក អាបេ គឺជាការ​បង្កើតបរិយាកាស​ដាក់សម្ពាធ​ ប្រឆាំងនឹងកូរ៉េខាងជើង​នៅឯបរទេស ចំពេលដែល​លោក កំពុងដឹកនាំ​ប្រទេសជប៉ុន​ទាំងមូល ធ្លាក់ចូលក្នុងភាពភ័យខ្លាច​នៃសង្រ្គាម តាមរយៈការកែ​ប្រែរដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ បានចោទប្រកាន់ទីភ្នាក់ងារចារកម្ម​កូរ៉េខាងជើងថា បានចាប់ជំរិតជនជាតិ​ជប៉ុនជា​ច្រើននាក់ នៅអំឡុងឆ្នាំ១៩៧០ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន​បានបដិសេធ។ ជាងនេះទៅទៀត បើទោះជា​ទីក្រុងព្យុងយ៉ាង យល់ព្រមជួបចរចា​ជាមួយទីក្រុង​សេអ៊ូល ជាបន្តបន្ទាប់​ក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono បានអះអាងថា កូរ៉េខាងជើង​កំពុងប្រើប្រាស់​កិច្ចសន្ទនា ដើម្បីបង្វែងការ​ចាប់អារម្មណ៍ និងបន្តការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន​តែប៉ុណ្ណោះ ខណៈទីក្រុងវ៉ាស៊ីនតោន​ថា របបកុម្មុយនីស្ដ​ឯកោមួយនេះ អាចនឹងបាញ់​សាកល្បងមីស៊ីល​ជាថ្មី​ម្ដងទៀត៕

No comments:

Post a Comment